ប្រធានាធិបតីទី៣៤អាមេរិក លោកDwight D. Eisenhower ៖ «កុំចំណាយពេលទៅគិតលើមនុស្សដែលយើងមិនចូលចិត្ត»
«កុំចំណាយពេលសូម្បីតែមួយនាទី ទៅគិតលើមនុស្សដែលយើងមិនចូលចិត្ត»។
នេះជាការលើកឡើងរបស់លោក Dwight D. Eisenhower ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៤។ ក្នុងឃ្លានេះ លោកចង់បញ្ជាក់ថា ការចំណាយពេលច្រើនដើម្បីទៅគិតលើមនុស្សដែលយើង មិនចូលចិត្តនោះគឺមិនមែនជារឿងដែលត្រូវធ្វើឡើយព្រោះថា វាមិនចំណេញអ្វីនោះទេ ហើយថែមទាំងនាំឲ្យយើងមិនសប្បាយកាន់តែខ្លាំង។ ក្នុងភាពជាក់ស្ដែង មានមនុស្សច្រើនណាស់ដែលតែងចំណាយពេលគិតលើមនុស្សដែលខ្លួនស្អប់ ឬ មិនចូលចិត្ត។ ក្នុងពេលដែលគិតនោះ គ្មានម្ដងណាជួយឲ្យមានអារម្មណ៍ល្អនោះទេ ហើយថែមទាំងខាតពេលក្នុងការគិតរឿងសំខាន់ៗផ្សេងទៀតផង។ ដូច្នេះហើយ កុំព្យាយាមគិត ឬ និយាយអ្វីពាក់ព័ន្ធនឹងមនុស្សទាំងនោះឲ្យសោះ ព្រោះថាវាគ្មានប្រយោជន៍៕
ដោយ៖ រតនា វិចិត្រ