មេរៀន​ ៣​យ៉ាង​ដែល​អ្នក​ជំនួញ​វិស័យ​ IT អាច​រៀន​សូត្រ​បាន​​ពី​លោក Marc Benioff នាយក​ប្រតិបត្តិ​ Salesforce​



លោក Marc Benioff គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ដ៏​មាន​​ឈ្មោះ​បោះ​សំឡេង​​មួយ​រូប​ដែលផ្ដល់​សេវាកម្ម​ផ្នែក​ Cloud Services គឺ​ Salesforce។ លោក​ត្រូវ​បាន​ទស្សនាវដ្ដី​ Forbes ឱ្យ​តម្លៃ​ថា​ ជា​អ្នក​ឈាន​មុខ​ងារ​ខាង​ផ្នែក​គំនិត​ច្នៃប្រឌិត (Top Innovator)​ ប្រចាំ​ទស្សវត្សរ៍។ ប្រសិន​​អ្នក​ជា ​​​​អ្នក​ជា​ជំនួញ​​ក្នុង​វិស័យ​​បច្ចេក​វិទ្យា ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​អាច​រៀន​បាន​ពី​សហគ្រិន​ជោគជ័យ​រូប​នេះ៖

១) ​​ត្រូវ​មាន​កម្លាំងចិត្ត​​ចំពោះ​​អ្វី​ដែល​អ្នក​ធ្វើ៖ ប្រសិន​ជា​​ស្ដាប់​ការ​និយាយ​ ឬ​ថ្លែង​ជា​សាធារណៈ​របស់​លោក​ Benioff លោក​អ្នក​​នឹង​ដឹង​ថា​ ​លោក​ពិត​ជា​មាន​អារម្មណ៍​រីក​រាយ​មែន​ទែន​ចំពោះ​ក្រុមហ៊ុន​របស់​លោក​ Salesforce។ អ្វី​ដែល​គាត់​ធ្វើ​បទ​បង្ហាញ​ គឺ​មិន​ត្រឹម​តែ​បង្ហាញ​ពី​កម្លាំង​ចិត្ត​ដើរ​ទៅ​មុខ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​បញ្ហា​ប្រឈម​​ដែល​អ្នក​ស្ដាប់​អាច​យក​ជា​មេរៀន​ និង​បទ​ពិសោធន៍​ក្នុង​ជីវិត​បាន​ទៀត​ផង។ ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ។

២) ​​ខិតខំ​ស្វែង​រក​គំនិត​ថ្មីៗ៖ ​ការ​ស្វែង​រក​អ្វី​​ដែល​ថ្មី​ៗ​គឺ​ពិត​ជា​សំខាន់​បំផុត​ព្រោះ​ថា​ ​មាន​ការ​​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ អ្វី​ដែល​អ្នក​អាច​​ប្រកួត​ប្រជែង​​ជា​មួយ​ដៃគូ​ប្រកួត​បាន​ និង​ជា​ពិសេស​ដើម្បី​យក​ឈ្នះ​គូ​ប្រកួត​បាន​លុះ​ត្រា​តែ​​អ្នក​​​មាន​គំនិត​ថ្មីៗ។ បើ​មិន​ដូច្នេះ​ហើយ អ្នក​ត្រូវ​បរាជ័យ​ជា​មិន​ខាត។ ជា​ឧទាហរណ៍​ក្រុមហ៊ុន​ Salesforce បាន​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​និច្ច​ ពោល​គឺ​បន្ទាប់​ពី​មួយ​ទៅ​មួយ​ ដើម្បី​បំពេញ​បាន​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់។

៣) ​សំឡឹង​មើ​ល​ហួស​ពី​ទីផ្សារ​របស់​​អ្នក​៖ បច្ចេកវិទ្យា​​ គឺ​​អ្វី​ដែល​អ្នក​​​ជួយ​សម្រួក​ដល់​ប្រតិបត្តិការ​នៅ​ក្នុង​ក្រុមហ៊ុន​ និង​ផ្ដល់​នូវ​ដំណោះស្រាយ​​ដល់​អ្នក​ប្រើប្រាស់។ ​ទស្សនៈវិស័យ​មួយ​បាន​លើក​​ថា៖«​របៀប​ក្នុង​ការ​ធ្វើ​ជំនួញ​​ គឺ​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​ប្រសើរ​ឡើង»។ ដូច្នេះហើយ អ្នក​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​​ ហើយ​មើល​ឱ្យ​ឃើញ​ពី​តំបន់​​ដែល​អ្នក​ត្រូវ​ដើរ​ ឱ្យ​ហួស​ពី​ព្រំដែន​របស់​អ្នក៕​

ប្រែ​សម្រួល៖ អុឹង មុយយូ

X
5s