បើមិនចង់ក្លាយជាសិស្សខ្សោយផុតលេខផ្នែកគណិតវិទ្យាទេ កុំភ្លេចតិកនិកទាំងនេះឲ្យសោះ
កូនសិស្សជាច្រើនគិតថាអ្នកដែលរៀនគណិតចេះសុទ្ធតែមានជំនាញពីកំណើត វាមិនមែនជាអ្វីដែលពួកគេអាចរៀនបាននោះទេ។ ប៉ុន្តែ ការពិតគឺថានរណាម្នាក់ក៏អាចពូកែមុខវិជ្ជាគណិតបានដែរ៖
១)ធ្វើកិច្ចការដែលគ្រូដាក់ឲ្យ៖ កុំគិតថាការធ្វើកិច្ចការសាលាជាជម្រើស។ វាជាវិធីដ៏មានប្រសិទ្ធភាពដែលកូនសិស្សអាចអនុវត្តបាននិងយកអ្វីដែលបានរៀនមកអនុវត្ត។ កំណត់ពេលវេលាច្បាស់លាស់និងធ្វើលំហាត់ដែលអ្នកមាន។
២) កុំឈប់ពីថ្នាក់រៀន៖ ថ្នាក់គណិតដើរលឿនណាស់ មេរៀនថ្មីសឹងតែបង្រៀនរាល់ថ្ងៃ។ ប្រសិនជាអ្នកឈប់ អ្នកក៏ត្រូវចំណាយពេលវេលាដើម្បីរៀននូវអ្វីដែលអ្នកខកខាត។
៣) រៀនជាមួយមិត្ត ជាពិសេសអ្នកពូកែ៖ ប្រសិនជាអ្នកឈប់ពីថ្នាក់រៀន អ្នកត្រូវរកមិត្តណាដែលកត់ត្រាមេរៀនបានល្អ។ លើសពីនេះទៅទៀត អ្នកអាចរៀនលក្ខណៈជាថ្នាក់ប្រសិនជាអ្នកមានពេល។
៤) រកជំនួយ៖ ប្រសិនជាអ្នកគិតថាលំហាត់នឹងពិបាកហើយអ្នកមិនអាចធ្វើបាន អ្នកត្រូវរកជំនួយជាបន្ទាន់។ អ្នកអាចរកគ្រូឬមិត្តបាន។ កុំរងចាំដល់ពេលប្រឡងទើបសួរ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.education.com