​Xiaomi Mix Evo ​មាន​ព័ត៌មាន​​មក​ថា នឹង​បំពាក់​​​ឈីប​ចុងក្រោយ​សមត្ថភាព​ខ្លាំង Snapdragon 835​



ក្រុមហ៊ុន Xiaomi ដែល​ទើប​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សាធារណជន​លើ​ពិភពលោក ក្រោម​គំនិត​បង្កើត​ថ្មី នូវ​ស្មាតហ្វូន​រូបរាង​ទំនើប គែម​អេក្រង់​មហា​ស្ដើង Mi Mix។ ចំណែក​ព័ត៌មាន​ថ្ងៃ​នេះ ឱ្យ​ដឹង​នូវ​វត្តមាន​ស្មាតហ្វូន Xiaomi ថ្មី​ទៀត​ហើយ ដែល​មាន​ម៉ូដែល Mix Evo។ អ្វី​ដែល​ពិសេស​នោះ Mix Evo នឹង​បំពាក់​ដោយ​ឈីប​ជំនាន់​ចុងក្រោយ Snapdragon 835 របស់​ក្រុមហ៊ុន Qualcomm។

​Xiaomi Mix Evo ថែមទាំង​នឹង​មាន RAM ទំហំ 4GB ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0.1 Marshmallow។ ទាំង​នេះ គឺ​ជា​លក្ខណៈ​សម្បត្តិ​ដែល​គេ​អាច​ដឹង​ថា នឹង​មាន​នៅ​លើ Mix Evo ​យ៉ាងណា ចំពោះ​កាមេរ៉ា និង​ទំហំ​អង្គចងចាំ​របស់​វា ពុំ​ទាន់​មាន​ព័ត៌មាន​អះអាង​នៅ​ឡើយ។ បើ​តាម​ផ្ទាំង​លទ្ធផល​ក្រោយ​ធ្វើ benchmark ​ដោយ Geekbench បង្ហាញ​ថា ទូរស័ព្ទ​នេះ មាន​ប្រព័ន្ធ​ដំណើរការ Android 6.0.1, ម៉ូដែល Xiaomi Mix Evo, អង្គ​ប្រតិបត្តិ ARMv8 @1.90Hz (8-core), RAM ទំហំ 3581MB។

នៅ​ពេល​មាន​ដំណឹង​ទាក់ទង​លក្ខណៈ​សម្បត្តិ​នៅ​លើ Xiaomi Mix Evo នេះ យើង​នឹង​ចុះផ្សាយ ជូន​ប្រិយមិត្ត​បាន​ជ្រាប​បន្ត​ទៀត។ តើ​រូបរាង​ស្មាតហ្វូន​នេះ ពិសេស​យ៉ាងណា?
X
5s