កំណើនសេដ្ឋកិច្ចសកលលោកធ្លាក់ចុះទាបជាងការព្យាករណ៍៦ខែមុន
យោងតាមសេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា សេដ្ឋកិច្ចសកលលោកបានធ្លាក់ចុះទាបជាងគេព្យាករណ៍កាលពី ៦ខែមុន ហើយនឹងងើបឡើងវិញបន្តិចនៅ ២ឆ្នាំក្រោយដោយសារតែបញ្ហា តម្លៃនៃវត្ថុធាតុដើមធ្លាក់ចុះ និងការវិនិយោគជាប់គាំង។
ប្រភពដដែលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលគឺមានប្រហែល ២,៤%នៅឆ្នាំ២០១៥ គឺថយចុះ ០,៤%ពីការព្យាករណ៍កាលពី ៦ខែមុន។ នៅឆ្នាំក្រោយ សេដ្ឋកិច្ចសកលអាចនឹងងើបឡើងវិញក្នុងកម្រិត ២,៩% និងនៅឆ្នាំ២០១៧ នឹងកើនឡើងដល់ ៣,២%៕
ដោយ៖ រតនៈវិភូ