ក្បួន​ហុងស៊ុយ​សំខាន់ៗ ​​ ​សម្រាប់​​សាង​សង​ឬ​ទិញ​ផ្ទះ​ ​ដើម្បី​​​​​​បញ្ចៀស​​ឧបទ្រព​ចង្រៃ​



ប្រសិន​ជា​អ្នក​ពិត​ជា​ប្រើ​ប្រាស់​ហុង​ស៊ុយ​បាន​ត្រឹម​ត្រូវ វា​ពិត​ជា​អាច​នាំ​យក​នូវ​សំណាង​នឹង​ទ្រព្យ​សម្បត្តិ​ដល់​អ្នក។ វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​​ពី​ព្រោះ​ថា​វា​អាចនាំ​មក​នូវ​សំណាង​អាក្រក់​ដល់​អ្នក​នឹង​គ្រួសារ​ប្រសិន​ជា​អ្នក​ធ្វើ​មិន​ត្រូវ​តាម​ក្បួន​ខ្នាត៖

១) ទី​តាំង៖ អ្នក​ក៏​ត្រូវ​សាង​សង់ឬ ទិញ​ផ្ទះនៅ​តាម​ស្ពាន​​ឬ​ក៏​ផ្លូវ​ដែល​មាន​អក្សរ​Tនោះឡើយ។ លើស​ពី​នេះ​ទៅ​ផ្ទះ អ្នក​គួរ​តែ​ជៀស​វៀង​សាង​សង់ឬ ទិញ​ផ្ទះ​នៅ​កន្លែង​ដែល​ធ្លាប់​មាន​រឿង​កើត​ឡើង។

២)​ ទិស៖ យោង​ទៅ​តាម​ក្បូនហុង​ស៊ុយ ទិស​ដែល​នាំ​សំណាង​ជាង​គេ​គឺ​ទិស​​ខាង​ត្បូង។ វា​មិន​ត្រឹម​តែ​ត្រឹម​នឹង​ពន្លឺ​ព្រះ​អាទិត្យ​នោះ​ទេ ​ថែម​ទាំង​នាំ​យក​នូវ​ភាព​សុខសាន្ត​ដល់​គ្រួសារ។

៣) ជំនឿ៖ អ្នក​មិន​ត្រូវ​បុក​គ្រឹះ​ ​នៅ​ដើម​ខែ​ឬ​ចុង​ខែ​នោះ​ទេ។ ម៉្យាង​វិញ​ទៀត អ្នក​ត្រូវ​ជ្រើសរើស​ថ្ងៃ​ដែល​មាន​ពន្លឺ​ថ្ងៃ​មិន​មែន​ថ្ងៃ​ដែល​ភ្លៀង​នោះ​ទេ។តាម​ជំនឿ​ ​ថ្ងៃ​ដែល​មាន​ពន្លឺ​នាំមក​នូវ​ភាព​រីករាយ​ដល់​គ្រួសារ​ ឯ​​ថ្ងៃ​ភ្លៀង​នាំ​ទ្រព្យ​ចេញ៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ www.yourchineseeastrology.com

X
5s