​មហា​សេដ្ឋី​ចិន​​លោក​ ចេក​ ម៉ា​៖ «​មាន​​ហេតុផល​៤​យ៉ាង​ ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​​ងើប​មុខ​មិន​រួច​ក្នុង​ជីវិត​»​



​​លោក ​ចេក ម៉ា​ គឺ​​ជា​មហាសេដ្ឋី​ចិន​ ដ៏​​ល្បីល្បាញ​នៅ​លើ​ពិភពលោក ​ដែល​បាន​ចាប់​ផ្ដើម​ជីវិត​ធ្វើ​ជំនួញ​យ៉ាង​លំបាក​លំបិន​ក្នុង​គ្រា​​ដំបូង​ ប៉ុន្តែ​ដោយសារ​តែ​​ខិតខំ​ប្រឹងប្រែង ​និង ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ រួម​ផ្សំ​នឹង​ការ​កំណត់​គោលដៅ​ច្បាស់លាស់​ ធ្វើ​ឲ្យ​រូប​លោក​ក្លាយ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​​​នៅ​បច្ចុប្បន្ន​។ ​បើ​តាម​មហាសេដ្ឋី​រូប​នេះ ​មាន​ហេតុផល​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​បរាជ័យ​ងើប​មុខ​មិន​រួច​ក្នុង​ជីវិត​៖

ទី១ គឺ​ដោយសារតែ​មើល​មិន​ឃើញ​ឱកាស​។

ទី២​ ​មើលងាយ​ឱកាស​។

ទី៣​ ​មិន​យល់​ពី​ឱកាស​នោះ​។

ទី៤ ​មិន​ព្រម​​ចេញ​សកម្មភាព​ភ្លាមៗ ដើម្បី​ធ្វើ​វា​ឲ្យ​ចេញ​ជា​រូប​រាង​។

សូម​បញ្ជាក់​ថា ​នៅ​ពេល​ចាប់​ផ្ដើម បើក​ក្រុមហ៊ុន​អាលីបាបា​ដំបូង ​មាន​មនុស្ស​ជាច្រើន​សើច​ចំអក​ដល់​លោក​ចេក​ម៉ា ​​​​ព្រោះ​គ្រប់គ្នា​មិន​យល់​ច្បាស់​ពី​គំនិត​របស់​​លោក​។ ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​ម្នាក់​ដែល​គេ​​សើចចំអក​​​កាល​ពី​មុន​នោះ​​ បាន​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​ទៅ​​ហើយ​​៕  ​

​ដោយ​៖ រតនា​ ​វិចិត្រ

X
5s