​បាត់​ខ្លួន​​មហាសេដ្ឋី​​​មាន​ជាង​គេ​លេខ​ ១៧​ចិន​ម្នាក់​ទាំង​មិន​ដឹង​មូលហេតុ​



ប្រធាន​ក្រុមប្រឹក្សា​ពិបាល​​​ ដែល​ជា​មហាសេដ្ឋី​ដ៏​ល្បី​នៃ​ក្រុមហ៊ុន​ Fosun Group ​បាន​បាត់​ខ្លួនមិន​ទាន់​អាច​ទាក់ទង​បាន​ទេ​រហូត​មក​ដល់​ពេល​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ Caixin ​ដក​ស្រង់​បន្ត​ដោយ​ Bloomberg។ ​លោក​ Guo Guangchang ​អាយុ​ ៤៨​ឆ្នាំ​​មិន​ត្រូវ​បាន​គេ​ទាក់ទង​បាន​ទេ​រហូត​មក​ដល់​ពេល​នេះ។ ​​លោក​ជា​ប្រធាន​ក្រុមហ៊ុន​មេ​​ Fosun Group ​ដែល​ជា​ម្ចាស់​ក្លឹប​ Mediterranee SA ⁠​និង​បាន​ទិញ​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ Cirque du Soleil Inc.។ លោក​មាន​អាជីវកម្ម​ជា​ច្រើន​ទៀត​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់​រង​ ​អចលនទ្រព្យ​ ​ឱសថសាស្ត្រ​ និង​​មុខ​ទំនិញ​ផ្សេង​ទៀត។ ​មិន​ទាន់​មាន​ការ​អធិប្បាយ​យ៉ាង​ណា​នោះ​ទេ​ ជុំ​វិញ​ការ​បាត់​ខ្លួន​នេះ។ ​សូម​បញ្ជាក់​ថា​ ​លោក​ Guo ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ទី​១៧​ នៅ​ប្រទេស​ចិន​។ លោក​មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រហែល​ ៥,៦​ពាន់​លាន​ដុល្លារ៕ ដោយ៖ រតនៈ​វិភូ​
X
5s