អាជីវកម្ម​ធុនតូច​ងាយ​ៗ​ដែល​អ្នក​អាច​បង្កើត​បាន ហើយ​ចំណាយ​ថវិកា​ក៏​អស់​តិច​ដែរ​



អ្នក​ប្រហែល​ជា​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​មួយ​សម្រាប់​ខ្លួន​ឯង​ហើយ​មែន​ទេ? អ្នក​ប្រាកដ​ជា​ចង់​រក​អាជីវកម្ម​ណា​ដែល​ងាយ​ៗ​បាន​ប្រាក់​ចំណេញ​ច្រើន តែ​ក៏​ចំណាយ​តិច​ដែរ​មែន​ទេ​? នេះ​គឺ​ជា​គំនិត​អាជីវកម្ម​ខ្លះ​ៗ ដែល​អ្នក​អាច​ចំណាយ​ទុន​តិច​តួច​៖

១) ជាង​គំនូរ​៖ បើ​អ្នក​គិត​ថា​ ទឹក​ដៃ​គូ​រគំនូរ​អ្នក​ល្អ ហើយ​ប្លែក​ស្អាត​ខុស​ពី​អ្នក​ដទៃ អ្នក​គួរ​សាកល្បង​ដំណើរ​ការ​អាជីវកម្ម​នេះ​ទៅ។ តាម​ពិត​ទៅ វា​មិន​អស់​ដើម​ទុន​ច្រើន​ណាស់​ណា​ទេ ព្រោះ​អ្នក​មិន​បាច់​ជួល​កម្លាំង​ច្រើន ហើយ​ម្យ៉ាង​ទៀត​ ​ប្រដាប់​ប្រដា​គូរ​គំនូរ​ក៏​មិន​សូវ​ជា​មាន​តម្លៃ​ថ្លៃ​ពេក​ ណាស់​ណា​ដែរ។ ចំណុច​សំខាន់​គឺ​​ អ្នក​ត្រូវ​មាន​ជំនាញ​ខាង​គំនូរ។ ​

២) ផ្ដល់​សេវាកម្ម​​​៖ ប្រសិន​បើ​អ្នក​គិត​ថា អ្នក​​អាច​មាន​លទ្ធភាព​ បង្កើត​ជា​ក្រុមហ៊ុន​មួយ​ផ្ដល់​សេវាកម្ម​អ្វី​មួយ​ អ្នក​ក៏​មិន​ចាំ​បាច់​ប្រើ​ដើម​ទុន​អ្វី​ច្រើន​ដែរ។ សេវាកម្ម គឺ​ជា​ផលិតផល​អរូបី ដូច​នេះ ​អ្នក​មិន​សូវ​ចំណាយ​ច្រើន​ ដើម្បី​ទិញ​របស់របរ​ (សន្និធិ-ស្តុក) សម្រាប់​បង្កើត​វា​ឡើង​ទេ។ សេវាកម្ម​នោះ អាច​ជា​សេវាកម្ម​បោក​អ៊ុត​សំលៀកបំពាក់ បោស​សំអាត​ផ្ទះ ឬ​ក៏​លាង​យានយន្ត​ក៏​បាន។​ មួយ​វិញ​ទៀត​គឺ​ប្រើ​ប្រាស់​ជំនាញ​​ដែល​អ្នក​មាន​ យក​មក​ធ្វើ​ជា​អាជីវកម្ម។ ឧបមាថា​ អ្នក​ជំនាញ​ផ្នែក​ខាងផ្ដល់សេវាកម្មបកប្រែជាដើម​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.businessinsider.com

X
5s