គុណវិបត្តិនៃការទិញសិទ្ធិអាជីវកម្មបន្ត (Franchise)
ការទិញសិទ្ធិអាជីវកម្មបន្ត មិនមែនសុទ្ធតែផ្ដល់ផលប្រយោជន៍រហូតនោះទេ ពោលគឺក៏មានផ្ដល់គុណវិបត្តិផងដែរ។ ខាងក្រោមនេះគឺជាគុណវិបត្តិ នៃការទិញសិទ្ធិអាជីវកម្មបន្តដែលលោកអ្នកគួរយល់ដឹង៖
-ថ្លៃដើម៖ ប្រហែលជាអាចខ្ពស់ជាងអ្នករំពឹងទុក។ អ្នកត្រូវចំណាយលើការទិញសិទ្ធិអាជីវកម្មយកមករកស៊ីបន្ត ចំណាយទៅលើថ្លៃគ្រប់គ្រង ឬអាចចំណាយទៅលើការទិញទំនិញ ឬសេវាកម្មពីអ្នកលក់សិទ្ធិអាជីវកម្ម (franchisor) បន្តថែមទៀតផង។
-នៅក្នុងកិច្ចព្រមព្រៀងនៃការទិញសិទ្ធិអាជីវកម្ម ក៏មានបញ្ចូលការដាក់កំហិត (restrictions) អំពីរបៀបនៃការដំណើរការអាជីវកម្មរបស់អ្នក។ ជួនកាលលោកអ្នកមិនអាចធ្វើការផ្លាស់ប្ដូរស្របទៅតាមទីផ្សារក្នុងស្រុករបស់អ្នកក៏មាន។
-អ្នកលក់សិទ្ធិអាជីវកម្មឱ្យអ្នក អាចនឹងដួលរលំ
-មានអ្នកទិញសិទ្ធិអាជីវកម្មបន្តធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ ដូច្នេះមានការត្រួតពិនិត្យ និងការផ្ដល់សិទ្ធិតឹងតែង
-អ្នកមិនអាចនឹងលក់សិទ្ធិអាជីវកម្មរបស់អ្នកទៅឱ្យអ្នកផ្សេងទៀត ឬអ្នកអាចលក់បានក្នុងកម្រិតណាមួយដែលអ្នកលក់សិទ្ធិអាជីវកម្មយល់ព្រម។
-ប្រាក់ចំណេញដែលអ្នកទទួលបាន គឺត្រូវចែករំលែកជាមួយនឹងអ្នកលក់សិទ្ធិអាជីវកម្មឱ្យអ្នក
-ខ្វះនូវភាពបត់បែន៖ លោកអ្នកត្រូវតែដំណើរការអាជីវកម្មរបស់អ្នកទៅតាមគោលការណ៍របស់អ្នកលក់សិទ្ធិបន្ត៕
ដោយ៖ រតនៈវិភូ