មើលរូប 3D Render កំពូលស្មាតហ្វូន Galaxy S8 នេះហើយ យុវវ័យនឹងប្រាថ្នាចង់បានគ្រប់គ្នា
ខណៈកាលបរិច្ឆេទប្រកាសចេញស្មាតហ្វូនត្រកូល Galaxy S ថ្មីដែលអាចមានឈ្មោះ Galaxy S8 របស់ Samsung រំកិលជិតដល់កាលកំណត់នោះ ក៏មានរូបគំរូ (concept + render) មួយចំនួនបានបែកធ្លាយជាបន្តបន្ទាប់ ដែលសង្កេតឃើញថា ពិតជាមានរូបរាងទំនើប ទាន់សម័យប្រសិនបើមានពិត នោះនឹងអាចអន្ទងចិត្តអតិថិជនមិនតិចនាក់ទេ។ ជាក់ស្ដែងថ្មីៗ នេះ មានការបង្ហោះគំរូរូប render ប៉ុន្មានសន្លឹកដែលអាចជា រូបរាងស្មាតហ្វូនស៊េរីក្រោយ Galaxy S8។