បើអ្នកមានគំនិតមួយនេះ ជឿថា អ្នកនឹងជោគជ័យលើមនុស្ស ៩០% បាត់ទៅហើយ
គំនិតមួយដែលជាដើមទុន នាំឲ្យអ្នកក្លាយជាមនុស្សជោគជ័យបានលើសគេដទៃ គឺ«ការគិតគូគ្រប់ជ្រុងជ្រោយ មុននឹងធ្វើអ្វីមួយ»។
មិនថាអ្នកធ្វើការងារអ្វីឡើយ មុននឹងចាប់ផ្ដើមអ្នកគួរតែគិតគូវិភាគពីវាឲ្យល្អិតល្អន់ ថាតើវាល្អយ៉ាងណាអាក្រក់យ៉ាង ណា? តើវាប៉ះពាល់ដល់អ្នកដទៃដែរឬក៏អត់? អ្នកមិនមែនជាមនុស្សដែលគិតតែពីធ្វើ ខ្វះការពិចារណា ហើយពេលបញ្ហាមកដល់បានអ្នកគិតតាមក្រោយនោះទេ។
យុទ្ធសាស្ត្រតែមួយគត់នាំឲ្យអ្នកជោគជ័យបានលឿន គឺការគិតគូដិតដល់ មុនចាប់ផ្ដើមធ្វើអ្វីមួយ មិនមែនបញ្ហាកើតឡើង ហើយបានគិតតាមក្រោយម្ដងទៀតទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack.org