លេខនិងពណ៌ហុងស៊ុយ សម្រាប់ថ្ងៃចូលឆ្នាំចិន ដើម្បីនាំលាភ និង មាសប្រាក់ហូរចូល
ថ្ងៃនេះជាថ្ងៃចូលឆ្នាំចិនទីពីរ ហើយអ្នកនឹងសង្ឃឹមថា រាល់សេចក្ដីសៅម៉ង និងវិបត្តិដែលអ្នកមានឆ្នាំចាស់នឹងរលាយបាត់អស់សម្រាប់បងប្អូនដែលជាប់សែស្រឡាយចិនទាំងអស់។ ដើម្បីទទួលបានហេងហេង សម្រាប់ឆ្នាំថ្មី អ្នកត្រូវដឹងថាពណ៌ណាខ្លះ និងលេខអ្វីខ្លះដែលជាលេខហុងស៊ុយ ?
១) ពណ៌៖ សម្រាប់ជនជាតិចិន ពួកគេមានជំនឿពណ៌ក្រហម លឿងនិងបៃតងគឺតំណាងឲ្យ សំណាងល្អ។ ក្នុងនោះ ពណ៌ក្រហមនេះផងដែរ វាបង្ហាញពី សេចក្ដីសុខ ភាពជោគជ័យ ឬឯ ពណ៌លឿង វាបង្ហាញ ពីកម្លាំងជាស្ដេច ឯបៃតង គឺតំណាងលុយ។ តែសម្រាប់ថ្ងៃ ចូលឆ្នាំចិន គេចូលចិត្តណាស់ ពាក់អាវពណ៌ក្រហមព្រោះវា សញ្ញា «ផ្កាលុយ និងមានកិត្តិយសខ្ពស់»។
២) លេខ៖ គេសម្គាល់ថាលេខគូគឺល្អជាងលេខសេស។ សម្រាប់ប្រជាជនចិន គឺជឿថាលេខ៨ ជាលេខនាំសំណាង និងចម្រុងចម្រើន ព្រោះ លេខ៨ ប្រៀបបាននឹងពាក្យ «ហ្វា» មានន័យថា ភាពចម្រុងចម្រើន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ chicagonow.com