ដំបូន្មានសំខាន់ៗ ៦ចំណុច ពីលោក ជែក ម៉ា មហាសេដ្ឋីចិន ដើម្បីធ្វើជំនួញយ៉ាងជោគជ័យ
តើអ្នកមិនឆ្ងល់ទេមែនទេ ដែលលោក Jack Ma កាលពីដំបូងឡើយគឺគ្រាន់តែជា បុរសដើរទាត់ខ្យល់ រៀនមិនពូកែ គ្មាននរណាយកគាត់ធ្វើបុគ្គលិក តែពេលនេះក្លាយជាអ្នករកស៊ីមានទ្រព្យស្ដុកស្ដម្ភទៅវិញ។
តើគាត់មាន វិធីអ្វីខ្លះក្នុងការរកស៊ី ហើយធ្វើយ៉ាងណាទើបក្លាយជាអ្នកមាន លឿនដូច្នេះ?
១) មុនពេលអ្នកចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវដឹងឲ្យច្បាស់ថាអ្នកកំពុងធ្វើអ្វីហើយ គោលដៅអ្នកវាអាចនឹងទៅរួចឬអត់។
២) អ្នកត្រូវជ្រើសរើសបុគ្គលិកណាដែលឆ្លាត មិនមែនបុគ្គលិកដែលទាក់ទាញឬល្បីលេចធ្លោ អត់ប្រយោជន៍នោះទេ។
៣) ភាគច្រើននៃកំហុសរបស់មនុស្សគឺសុទ្ធតែដូចៗ គ្នា ហើយបើអ្នកអាចរៀនពីកំហុស អ្នកនឹងមានដើមទុនសម្រាប់ជួសជុលកំហុសនោះនៅថ្ងៃមុខមិនខាន។
៤) បើចង់រកស៊ីអ្នកត្រូវមានគំនិតឲ្យប្លែកដាច់គេ ហើយបង្កើតអ្វីដែលគ្មាននរណាធ្លាប់ធ្វើដូចកន្លងមក។
៥) គួរហ៊ានប្រថុយនឹងគ្រោះថ្នាក់ធំៗនៃការរកស៊ី ព្រោះវានាំមេរៀនដ៏មានតម្លៃមួយសម្រាប់អ្នក។
៦) បើសិនអ្នកចង់ឲ្យអាជីវកម្មអ្នកកាន់តែមានអាយុកាលវែង អ្នកគួរតែសិក្សាឲ្យច្បាស់ថាតើក្មេងជំនាន់ក្រោយត្រូវការអ្វីខ្លះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ vulcanpost.com