គន្លឹះបើកមើលផែនទី Google Maps ទោះបីទូរស័ព្ទគ្មានអ៊ីនធឺណិតក៏ដោយ អនុវត្តនៅលើ iOS និង Android
Google Maps ជាសេវាកម្មមើលផែនទី Maps ដែលត្រូវបានក្រុមហ៊ុន Google ដាក់ឱ្យប្រើប្រាស់អស់រយៈពេលជាង ១០ឆ្នាំមកហើយ។ Google Maps បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់គ្រប់មនុស្សជាតិ ប្រើសម្រាប់ស្វែងរកផែនទី ទីកន្លែងដែលចង់ធ្វើដំណើរទៅកាន់ មិនថានៅក្នុងតំបន់ ឬនៅជុំវិញពិភពលោកនោះទេ។ ចំនួនអ្នកប្រើសេវាកម្មមើលផែនទីនេះ មានការកើនឡើងខ្ពស់ជាលំដាប់។ សេវាកម្មឆែកទីតាំងជុំវិញពិភពលោកនេះ ជាទូទៅអាចដំណើរការនៅលើស្មាតហ្វូន/ថេប្លេត ឬកុំព្យូទ័របានលុះត្រាតែមានតំណភ្ជាប់អ៊ីនធឺណិត។
ដើម្បីជួយសម្រួលដល់ការប្រើ Google Maps ពេលអត់អ៊ីនធឺណិត ក្រុមហ៊ុន Google បានដាក់ចេញមុខងារ Offline Maps អាចឱ្យអ្នកប្រើ Save ទីតាំងរបស់ខ្លួន ទុកបើកមើលឡើងវិញនៅពេលទូរស័ព្ទអត់អ៊ីនធឺណិត ឬគ្មាន Wi-Fi។
ខាងក្រោមនេះគឺជាគន្លឹះដើម្បីធ្វើឲ្យ Google Maps អាចដំណើរការទោះគ្មានអ៊ីនធឺណិតអនុវត្តនៅលើទូរស័ព្ទ iPhone ឬឧបករណ៍ដំណើរការដោយ iOS៖
១) ដំបូងសូមដោនឡូដកម្មវិធី Maps app បន្ទាប់មកស្វែងរកទីតាំង ឧទាហរណ៍ “Phnom Penh” ឬពង្រីក (zoom) ទៅកាន់ទីតាំងជាក់លាក់ណាមួយ ដែលអ្នកចង់រក្សាទុក (save) សម្រាប់បើកមើល (view) នៅពេលគ្មានអ៊ីនធឺណិត (offline) ឬចុច (click) លើប្រអប់ទីតាំង (Location box) នៅផ្នែកខាងក្រោមនៃ screen។