ការស្រាវជ្រាវ៖«៩០ភាគរយនៃនាយកប្រតិបត្តិ(CEO) គឺជាមនុស្សចូលចិត្តលេងកីឡា»
តើអ្នកដឹងទេថានាយកប្រតិបត្តិ(CEO)ភាគច្រើនមានអ្វីដែលដូចគ្នា? ពួកគាត់ភាគច្រើនលេងកីឡា។ បើយោងតាមការសិក្សាមួយ ដែលធ្វើឡើងដោយក្រុមហ៊ុនErnst & Young របស់អង់គ្លេស បានរកឃើញថា ៩០ភាគរយនៃនាយកប្រតិបត្តិ ( CEO) គឺជាមនុស្សដែលចូលចិត្តលេងកីឡា។វាមានហេតុផលជាច្រើនដែលការលេងកីឡានាំអ្នកទៅរកភាពជោគជ័យក្នុងការងារ៖
១) ទំនាក់ទំនង៖ ការលេងកីឡានាំអ្នកជួបមនុស្សជាច្រើន។ ឥឡូវនេះ អ្នកមិនទាន់ដឹងពីសារៈសំខាន់របស់វានោះទេ ប៉ុន្តែនៅថ្ងៃក្រោយ អ្នកអាចនឹងត្រូវការទំនាក់ទំនងទៅធ្វើអ្វីមួយ។
២) អត្តចរិត៖ កីឡាមិនត្រឹមតែជួយអ្នករឹងមាំផ្នែកស្មារតីនោះទេ ថែមទាំងជួយអ្នកឲ្យមានសុខភាពល្អថែមទៀតផង។ លើសពីនេះទៅទៀត អ្នកមានការតាំងចិត្តខ្ពស់។
៣) កិត្តិយស៖ ការលេងកីឡាជួយអ្នកឲ្យមានស្មារតីប្រកួតប្រជែងនិងមានភាពជាអ្នកដឹកនាំ ពីព្រោះថាកីឡាបង្រៀនអ្នកពីការងារជាក្រុម ការតាំងចិត្តនិងមានទំនួលខុសត្រូវខ្ពស់។
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.cnbc.com