និស្សិត​ផ្នែក​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​ ​នឹង​ទទួល​បាន​ប្រយោជន៍​សំខាន់ៗ​ទាំង​នេះ​ ក្នុង​អាជីព​ការងារ​



និស្សិត​ផ្នែក​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច នឹង​មិន​ខាត​ប្រយោជន៍​ឡើយ បើ​ពួក​គេ​​ចាប់​យក​​​មុខវិជ្ជា​នេះ ព្រោះ​ថា​ ឱកាស​ការងារ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​​ ដែល​កំពុង​​មាន​​ការ​កើន​ឡើង​មិន​ឈប់ឈរ។ នេះ​ជា​​ប្រយោជន៍​ដែល​និស្សិត​ផ្នែក​នេះ​នឹង​ទទួល​បាន​នៅ​ថ្ងៃ​ខាង​​មុខ​៖

១) ធ្វើ​ការងារ​មួយ​ដែល​ជួប​មនុស្ស​ផ្សេងៗ​គ្នា​ទាំង​អស់ ។

២) មាន​គំនិត​កាន់​តែ​ឆ្នៃ​ប្រឌិត​ ដោយ​សារ​តែ​ពួក​គេ​យល់​ដឹង​ច្រើន​ពី​តំបន់​កម្សាន្ត​នីមួយ​ៗ ទូទាំង​សកល​លោក ហើយ​ដឹង​ថា​ភ្ញៀវ​ទេសចរ​ចង់​បាន​អ្វី​។

៣) អាច​ធ្វើ​ដំណើរ​ ទៅ​ទីកន្លែង​ផ្សេង​ៗ បាន​ច្រើន ដោយសារតែពួក​គេ​ស្រាវជ្រាវ​យ៉ាង​ដិតដល់​កំឡុង​ពេល​រៀន។

៤) ស្គាល់​ ពី​សណ្ឋាគារ​លំដាប់​ថ្នាក់​ពិភពលោក ហើយ​ដឹង​ថា​ពួក​គេ​មាន​អ្វី​ខ្លះ​សម្រាប់​បម្រើ​ជូន​ដល់​ភ្ញៀវ។

៥) ដឹង​ពី​របៀប​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវ​ទេសចរ​ទាំង​បរទេស និង​ទេសចរ​ក្នុង​ស្រុក​ទាំង​អស់។

៦) ស្គាល់​ពី​តំបន់​ ទេសចរណ៍​គ្រប់​ផ្នែក មិន​ថា​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ វប្បធម៌​ឬ​ក៏​ធម្មជាតិ​ឡើយ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.thtc.co.za

X
5s