​​ពិតឬមិនពិត៖ អ្នក​ដែល​មាន​​​ភ្នែក​​តូច​​ភាគច្រើន​ជា​មនុស្ស​ស្មោះត្រង់​ ​ចំណែក​អ្នក​​មាន​ចិញ្ចើម​ក្រាស់​ជា​​មនុស្ស​សម្បូរ​គំនិត​



អ្នក​នឹង​មាន​អារម្មណ៍​ថា ភ្ញាក់ផ្អើល​ ពេល​បាន​ដឹង ថា​មុខមាត់​អ្នក​អាច​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​ខ្លួន​យ៉ាង​ណា​ខ្លះ​នោះ។ នេះបើយោងតាម​ក្បូនមើលទម្រង់​មុខ​របស់​​ចិន​។ បើ​អ្នក​ចង់​ដឹង​ថា​ពិត​មិន​ពិត​អ្នក​គួរ​សាកល្បង​អាន​អត្ថបទ​ខាង​ក្រោម​​សិន​ទៅ​៖ ១) ភ្នែក​ ៖ ភាគ​ច្រើន​អ្នក​មាន​ត្របក​ភ្នែក​តូច​ឬ​លឹប អ្នក​គឺ​ជា​មនុស្ស​ដែល​មិន​ឆាប់​រំជួល​ចិត្ត​ទេ តែ​ អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់​​បំផុត​ហើយ​។ តែ​បើ​អ្នក​មាន​ត្របក​ភ្នែក​ច្រើន​ជាន់ ​អ្នក​គឺ​ជា​មនុស្ស​ឆាប់​រំជួល​ចិត្ត ហើយ​ច្រើន​ធ្វើ​អ្វី​ដោយ​ប្រើ​អារម្មណ៍​ខ្លួន​ជ្រាលជ្រៅ​តែ​ម្ដង។ ២) ចិញ្ចើម​៖ មនុស្ស​មាន​ចិញ្ចើម​ក្រាស់​ ភាគ​ច្រើន​សំបូរ​គំនិត​រាប់​មិន​អស់ ហើយ​បើ​ចុង​ចិញ្ចើម​ក្រាស់ ជា​មនុស្ស​ដែល​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​តែង​តែ​ជោគជ័យ​គ្រប់​ពេល។ ចិញ្ចើម​ខ្ពស់ បង្ហាញ​ពី​ភាព​អត់ធ្មត់​ ឯ​ចិញ្ចើម​ទាប​ជា​មនុស្ស​មិន​សូវ​មាន​ការ​អត់ធ្មត់។ ៣) ត្រចៀក​៖ អ្នក​ត្រចៀក​ធំ ច្រើន​តែ​ពូកែ​ស្ដាប់ ហើយ​អ្នក​មាន​ត្រចៀក​ខ្ពស់ ជា​មនុស្ស​រៀន​ឆាប់​ចេះ​។​ ៤) ច្រមុះ​៖ អ្នក​មាន​ច្រមុះ​មិន​សូវ​វែង បង្ហាញ​ថា​អ្នក​ជា​​មនុស្ស​ខិតខំ​ធ្វើ​ការ​ ឯ​អ្នក​មាន​ច្រមុះ​ស្រួច ភាគ​ច្រើន​អ្នក​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ​គេ​ថ្ងៃ​មុខ។ ៥) ចង្កា​ ៖ អ្នក​មាន​ចង្កា​ស្រួច ឬ​ អក្សរ​V ភាគ​ច្រើន​តែង​មាន​សុខភាព​ខ្សោយ​ ឯ​ចង្កា​រាង​ទាល បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ឆាប់​ខឹង​។ ៦) មាត់​៖ អ្នក​មាន​មាត់​រាង​ធំ​បន្តិច​​បង្ហាញ​ថា​អ្នក​រួស​រាយខ្លាំង មិន​ថា​អ្នក​ស្គាល់​ឬ​អ្នក​មិន​ស្គាល់​​នោះ​ទេ អ្នក​តែង​រាក់ទាក់​ដាក់​គេ។ សូមបញ្ជាក់ថា នេះមិនមែនមានន័យថា អ្វីៗសុទ្ធតែត្រឹមត្រូវទាំងអស់នោះទេ ហើយយើងក៏មិនអាចវាយតម្លៃលើមនុស្ស​ម្នាក់ទាំងស្រុងដោយផ្នែកលើចំណុចទាំងនេះដែរ​ ប៉ុន្តែវាគ្រាន់តែជាការចំណាំខ្លះៗប៉ុណ្ណោះដោយផ្អែកដោយលើក្បួូនចិន៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity​
X
5s