​​កុំ​ភ្លេច​សាកល្បង​ចំណុច​សំខាន់ៗ​ទាំង​នេះ ​ដើម្បី​​បង្កើន​ការ​លក់​​ផលិតផល​​​​​ឲ្បយ​បានកាន់តែកើនឡើងខ្ពស់!​​



​ក្រុមហ៊ុន​មួយ​អាច​បន្ត​ជីវិត​ទៅ​បាន​ ​លុះត្រាតែ​​មាន​​ផលិតផល​ ​ឬ សេវាកម្ម​​របស់​ខ្លួន ​ទទួល​បាន​ការ​ពេញ​និយម​នៅ​លើ​ទីផ្សារ​។ ​ដូច្នេះ​ហើយ ​គេ​អាច​និយាយ​បាន​ថា ​​​ការ​លក់​ផលិតផល​ ​ឬ សេវាកម្ម​ជា​រឿង​សំខាន់​បំផុត ​ព្រោះ​ពេល​ខ្លះ​ទោះ​បី​ជា​មាន​ផលិតផល​ ​ឬ សេវាកម្ម​ល្អ​ក្តី​​ ​តែ​បើ​ជំនាញ​លក់​នៅ​ខ្សោយ​ ​ក៏​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​លក់​ខ្សោយ​​ដែរ​។ ​ដើម្បី​ឲ្យ​ការ​លក់​ផលិតផល​របស់​អ្នក​មាន​ការ​កើន​ឡើង​ខ្ពស់​ ​គួរ​កុំ​ភ្លេច​​ចំណុច​សំខាន់ៗ​ទាំង​នេះ​៖

​១) ​​​មាន​ភាព​រួសរាយ​រាក់ទាក់​ ​និង ផ្តល់​តម្លៃ​ដល់​អតិថិជន​

​បើ​ទោះ​បី​ជា ​​​អតិថិជន​ជា​អ្នក​មាន​ ​ឬ អ្នក​ក្រ​ក្តី ​​​​​គឺ​ពួកគេ​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​បំផុត។ ​វា​ជា​ចំណុច​សំខាន់​មួយ​​ដែល​​មិន​អាច​មើល​រំលង​បាន​ ​​​ព្រោះ​អតិថិជន​ទាំង​នោះ មាន​លុយ​មក​ទិញ​ទំនិញ​ ​ឬ ​សេវាកម្ម​របស់​អ្នក ​មិនមែន​មក​សុំ​ទទេ​នោះ​ឡើយ។ ការ​ធ្វើ​បែបនេះ​ ​នឹង​ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត​ ​ហើយ​ក៏​ឆាប់​ទិញ​ផលិត​ផល​របស់​អ្នក​ផង​ដង​ដែរ​។

២) ​ណែនាំ​អំពី​របៀប​ប្រើប្រាស់​ឲ្យ​ច្បាស់​

ប្រសិនបើ​ ​ផលិតផល​មាន​លក្ខណៈ​ស្មុគស្មាញ​ក្នុង​ការ​ប្រើប្រាស់​ ​ជា​ពិសេស​ផ្នែក​បច្ចេកវិទ្យា ​អ្នក​​ត្រូវ​តែ​​ផ្តល់​ការ​ណែនាំ​លម្អិត​ដល់​អតិថិជន​​ ​ព្រោះ​នេះ​ជា​ការ​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​​ពួកគេ​ក្នុង​ការ​ប្រើប្រាស់​​។ ​ការ​ធ្វើ​បែបនេះ ​​នឹង​ធ្វើ​ឲ្យ​អតិថិជន​​យល់​ឃើញ​ថា ​ក្រុមហ៊ុន​របស់​អ្នក​​បាន​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ ​​ហើយ​ក៏​ចង់​បន្ត​ប្រើប្រាស់​ផលិតផល​របស់​អ្នក​ទៀត​ដែរ​។​​​

៣) ​ព្យាយាម​ស្តាប់​យោបល់​របស់​អតិថិជន​

​ដើម្បី​ដឹង​ថា ​ផលិតផល ឬ ​របស់​អ្នក​មាន​បញ្ហា​​អ្វី​ខ្លះ​នោះ ​អ្នក​គួរ​តែ​ព្យាយាម​ស្តាប់​មតិ​របស់​អតិថិជន​ឲ្យ​បាន​ច្រើន ​​ទោះបីជា​ពេលខ្លះ​ពួកគេ​និយាយ​អ្វី​ដែល​អ្នក​មិន​ចង់​ស្តាប់​ក៏ដោយ​។ ​ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក​រាល់​មតិ​នេះ ​អាច​ជួយ​ឲ្យ​អ្នក​ដឹង​ថា ​គួរ​ពង្រឹង​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​ឲ្យ​ប្រសើរ​ដោយ​វិធី​ណា​។

៤) ​ផ្សព្វផ្សាយ​​ឲ្យ​បាន​ច្រើន​

បើ​ទោះ​បី​ជា ​អ្នក​មាន​ផលិតផល​ ​ឬ ​សេវាកម្ម​ល្អ​ប៉ុណ្ណា​ក៏​ដោយ​ ​តែ​បើ​អ្នក​មិន​ផ្សាយ​ឲ្យ​គេ​ដឹង​ ​​នោះ​គ្មាន​ថ្ងៃ​​ដែល​មាន​​គេ​ស្គាល់​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ​ ​អ្នក​ត្រូវ​​តែ​ផ្សព្វផ្សាយ​​ឲ្យ​បាន​ច្រើន​ ​ជា​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម ព្រោះ​បច្ចុប្បន្ន​នេះ​កំណើន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មាន​ការ​កើន​ឡើង​ខ្លាំង​ណាស់​៕ ​

ដោយ​៖ រតនា​ ​វិចិត្រ​​

​ប្រភព៖ www.briantracy.com

X
5s