​​​រឿង​៤​យ៉ាង​​ ​ប្រហែល​ជា​អ្នក​​ទាន់​មិន​ដឹង​​ពី​ប្រទេស​សិង្ហបុរី​​ដែល​ជា​កូន​នាគ​ប្រចាំ​អាស៊ី​​



សិង្ហបុរី​ជា​ប្រទេស​តូច​​មួយ​ក្នុង​តំបន់​អាស៊ាន​ ​ប៉ុន្តែ​អ្វី​ដែល​​​​​មិន​សរសើរ​មិន​​បាន​នោះ​ គឺ​ថា តូច​ក៏​ពិត​មែន​ ​តែ​និយាយ​ពី​សេដ្ឋកិច្ច និង ជីវភាព​របស់​ប្រជាជន​វិញ គឺ​មិន​ចាញ់​ប្រទេស​មាន​ៗ​នៅ​អឺរ៉ុប​នោះ​ឡើយ​។ ​ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់ៗ​ ដែល​អ្នក​គួរ​​យល់​ដឹង​ពី​ប្រទេស​សិង្ហបុរី​៖ ១) ​​ច្បាប់​សិង្ហបុរី​ពិន័យ​អ្នក​​ប្រើប្រាស់​បង្គន់​សាធារណៈ​​ដែល​មិន​ចាក់​ទឹក​។ យោង​តាម​ច្បាប់​ប្រទេស​នេះ ​​អ្នក​​នឹង​​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ​១០០០​ដុល្លារ ប្រសិន​បើ​​ចូល​បង្គន់​សាធារណៈ​ហើយ​អត់​ចាក់​ទឹក​សម្អាត​ ក្រោយ​ពេល​ប្រើប្រាស់​រួច​។ ២) ​មិន​មែន​មនុស្ស​គ្រប់គ្នា​អាច​មាន​សិទ្ធិ​ទិញ​ឡានឡើយ ព្រោះ មុន​ពេល​​អាច​ទិញ​ឡាន​បាន ទាល់​តែ​ឆ្លងកាត់​ការ​ដេញថ្លៃ​ ដើម្បី​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​កាន់កាប់​រថយន្ត​សិន​។ ​ក្រោយ​ពេល​ទទួល​បាន​សិទ្ធិ​ហើយ​ អ្នក​អាច​​ប្រើ​រថយន្ត​នោះ​រយៈពេល​១០​ឆ្នាំ​។ ៣) ​​ការ​​នាំ​ចូល ឬ ​លក់​​ស្ករកៅស៊ូ​ជា​រឿង​ខុស​ច្បាប់​។ ៤) ៨០​ភាគរយ​នៃ​ប្រជាជន​សិង្ហបុរី​ ប្រើប្រាស់​​លំនៅឋាន​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ ឬ សាងសង់​ដោយ​គម្រោង​​រដ្ឋាភិបាល​​សិង្ហបុរី​៕ ​ដោយ​៖ រតនា​ ​វិចិត្រ​
X
5s