អ្នក​ចូលចិត្ត​ពណ៌​ខៀវ​ភាគច្រើន​ជា​មនុស្ស​ស្មោះត្រង់ ចំណែក​ពណ៌​ទឹក​ក្រូច​ចូលចិត្ត​លេង​សើច​ដូច​កូន​ក្មេង​



តើ​អ្នក​ដឹង​ដែរ​ឬ​ទេ​​ពណ៌​​​ដែល​អ្នក​ស្រឡាញ់​អាច​ប្រាប់​រឿង​ជា​ច្រើន​អំពី​អ្នក? ​​​វា​មិន​ត្រឹម​តែ​ប្រាប់​អំពី​អ្នក​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ទៀត​ផង។ ខាង​ក្រោម​នេះ​នឹង​ប្រាប់​អំពី​អត្តចរិត​របស់​អ្នក៖ ១)​ក្រហម៖ ប្រសិន​​អ្នក​ជា​មនុស្ស​ចូលចិត្ត​​ពណ៌​​ក្រហម អ្នក​ជា​មនុស្ស​ដែល​មាន​ចំណង់​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​និង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ជីវិត​បាន។ ២) លឿង៖ ប្រសិន​ជា​អ្នក​បាន​​ពណ៌​​លឿង អ្នក​ជា​មនុស្ស​ដែល​គិត​បែប​វិជ្ជមាន​ចំពោះ​ជីវិត។ គ្មាន​អ្វី អាច​មក​បំបាត់​អ្នក​​បាន​ទេ។ ប្រសិន​ជា​អ្នក​​ដួល អ្នក​នឹង​ងើប​ឡើង​វិញ។ ៣) ​ពណ៌​​ទឹក​ក្រូច៖​ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​​លេង​ច្រើន​និង​មាន​​ចារិត​ដូច​កូន​ក្មេង។ ប៉ុន្តែ​ជា​មនុស្ស​ដែល​មាន​ថាម​ពល។ ៤) បៃ​តង៖​អ្នក​ជា​មនុស្ស​បែប​ធម្មជាតិ ប៉ុន្តែ​ជា​មនុស្ស​ដែល​មិន​សូវ​ចូល​ចិត្ត​និយាយ​ច្រើន​និង​ឆ្ងល់​ច្រើន​រឿងនោះទេ៕ ៥) ពណ៌ស្វាយ​៖ ​អ្នក​ដែល​ចូលចិត្ត​ពណ៌ន​ស្វាយ​ គឺ​ជា​មនុស្ស​ដែល​​ឆាប់​រំជើបរំជួល​ ​ចេះ​ជួយ​​អ្នកដទៃ​ ​​​មាន​មន្ត​ស្នេហ៍​ ​និង​ ​​​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​សន្តិភាព​។​ ​៦) ពណ៌​ខៀវ​៖ ​​ជា​មនុស្ស​ដែល​​ស្មោះត្រង់ ​​​មាន​គំនិត​ច្រើន​ និង ​ជា​មនុស្ស​រ៉ូមែនទិក​៕ សូមបញ្ជាក់​នេះ នេះគ្រាន់តែជាការចំណាំទូទៅប៉ុណ្ណោះ ដូច្នេះយើងមិនអាចវាយតម្លៃមនុស្សដោយគ្រាន់តផ្អែកលើចំណុចទាំងនេះ​នោះទេ៕ ប្រែ​សម្រួល៖អឹុង មុយយូ ប្រភព៖ www.powerofpositivity.com
X
5s