រឿង​​កូន​ប្រសារ​របស់​ Bill Gates! ​អាន​ ហើយ​ធានា​​ថា​ អ្នក​យល់​​​ «អ្វី​ទៅ​ជា​អាជីវកម្ម?​​»​



ខាង​ក្រោម​នេះ​ ជា​រឿង​កំប្លែង​និយាយ​អំពី​កូន​ប្រសារ​របស់​​មហាសេដ្ឋី​មាន​ជាង​គេ​បំផុត​ក្នុង​លោក លោក​ Bill Gates៖ ​

ឪពុក៖ ពុក​ចង់​ឱ្យ​ឯង​រៀប​ការ​ជា​មួយ​នារី​ម្នាក់​ដែល​ពុក​ស្គាល់។

កូន៖ ​អត់​ទេ​ពុក។ កូន​មាន​អ្នក​​ក្នុង​បេះ​ដូង​ហើយ។

ឪពុក៖ ​​នាង​គឺ​ជា​កូន​ស្រី​​​​លោក​មហាសេដ្ឋី​​​ Bill Gates ណា!

កូន៖ ពិត​មែន​ពុក? ​អូខេ​ …កូន​យល់​ព្រម។ ឪពុក​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ Bill Gates។

ឪពុក៖ ​​ខ្ញុំ​ចង់​ឱ្យ​កូន​ស្រី​របស់​លោក​រៀប​ការ​ជា​មួយ​កូន​ប្រុស​ខ្ញុំ។ ​​លោក​គិត​​យ៉ាង​ម៉េច?​

​​Bill Gates: ខ្ញុំ​មិន​យល់​​ព្រម​ទេ។

ឪពុក៖ ​កូន​ប្រុស​របស់​ខ្ញុំ​ជា​អគ្គនាយក​ធនាគារ​ពិភពលោក​ណា។ ​

Bill Gates: អូខេ​! ខ្ញុំ​យល់​ព្រម។

​​ឪពុក​បាន​ទៅ​ជួប​ប្រធាន​ធនាគារ​ពិភពលោក។

​ឪពុក៖ ​សូម​តែងតាំង​កូន​ប្រុស​ខ្ញុំ​ជា​អគ្គនាយក​ធនាគារ​ពិភពលោក​។ ​

ប្រធាន​ធនាគារ៖ ខ្ញុំ​មិន​យល់​ព្រម​ទេ។

​ឪពុក​៖ កូន​ប្រុស​ខ្ញុំ​ជា​កូន​ប្រសារ​លោក​ Bill Gates។

ប្រធាន​ធនាគារ​ពិភពលោក៖ ​អីចឹង​មែន?​ ខ្ញុំ​យល់​​ព្រម។ ​ ​​

បញ្ជាក់​​៖ ​ខ្លឹមសារ​នៃ​រឿង​កំប្លែង​នេះ​ គឺ​ចង់​ពន្យល់​ពី​អត្ថន័យ​​​​នៃ​ការ​ធ្វើ​​អាជីវកម្ម​ដែល​ទាមទារ​ជា​ចាំបាច់​​នូវ​ទំនាក់ទំនង​​​ជា​បណ្ដាញ​​ និង​​​ការ​ផ្ដល់​ផល​ប្រយោជន៍​ដល់​​គ្រប់​ភាគី។ ដូច្នេះ​ ​ក្នុង​កិច្ចការ​អាជីវកម្ម ​ដើម្បី​​ទទួល​បាន​ភាព​ជោគជ័យ​ «ទំនាក់ទំនង ​​និង​ការ​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ក្នុង​កម្រិត​ដែល​អាច​ទទួល​យក​បាន» គឺ​​​ជា​រឿង​ចាំបាច់៕​​​​​​​ ​​

X
5s