LG បង្អួតទូរទស្សន៍មហាស្ដើងមិនគួរឱ្យជឿកម្រាស់ត្រឹមតែ ២,៥មិល្លីម៉ែត្រ នៅក្នុងព្រឹត្តិការណ៍ CES 2017 (Video)
ក្រុមហ៊ុន LG ហាក់បោះជំហានជើងទៅមុខទៀតហើយ ជាមួយការអភិវឌ្ឍខ្លួនលើបច្ចេកវិទ្យាទូរទស្សន៍។ ជាក់ស្ដែងនៅក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិក CES ឆ្នាំ២០១៧ នេះ LG បានតាំងបង្ហាញសមិទ្ធផលថ្មីគួរឱ្យចាប់អារម្មណ៍របស់ខ្លួន ដែលជាទូរទស្សន៍មហាស្ដើង ត្រូវបានហៅឈ្មោះថា Signature OLED W7។ ទូរទស្សន៍សម្រាប់ភ្ជាប់ជញ្ជាំងនេះ មានទំហំអេក្រង់ ៧៧អ៊ីញ និង ៦៥អ៊ីញ និងមានកម្រាស់យ៉ាងស្ដើងត្រឹមតែ ២,៥៧មិល្លីម៉ែត្រប៉ុណ្ណោះ។
https://youtu.be/GFvFvVOZBW0
ទូរទស្សន៍ថ្មីរបស់ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូងនេះ ត្រូវបានផលិតឡើង មានកម្រាស់យ៉ាងស្ដើង ដែលស័ក្ដិសមប្រើដោយការភ្ជាប់ទៅជញ្ជាំង ជាជាងតាំងបញ្ឈរ។ ក្រុមហ៊ុនបានហៅការឌីហ្សាញពិសេសនេះថា ដួចជាការតាំងរូបថតនៅលើជញ្ជាំងអីចឹង “Picture-On-Wall” ពីព្រោះ W7 មានកម្រាស់ស្ដើងខ្លាំង។ ក្នុងនោះក៏មានរបារទ្រ ជាគូនឹងទូរទស្សន៍ផងដែរ ហើយវាត្រូវបានបង្កប់ឧបករណ៍បំពងសំឡេងពីរោះក្នុងនោះផ្ទាល់តែម្ដង។