សូមប្រយ័ត្ន!!! អ្នកមានយាយ ឬម្ដាយពិសារស្លា ប្រឈមជំងឺមហារីកមាត់ខ្ពស់
ប្រជាជនក្នុងតំបន់អាស៊ីមានអត្រាខ្ពស់ ក្នុងការប្រឈមនឹងជំងឺមហារីកមាត់ ដោយសារតែទំពាផ្លែស្លា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ក្នុងតំបន់អាស៊ី ប្រជាជនតែងទទួលទានផ្លែស្លា ជាពិសេសក្នុងពិធីជួបជុំគ្នាផ្សេងៗ ប៉ុន្តែការទំពាផ្លែស្លានេះ បានធ្វើឲ្យមនុស្សជាច្រើនកំពុងប្រឈមនឹងជំងឺមហារីកមាត់។
នៅកោះតៃវ៉ាន់ មានប្រជាជនជាច្រើនបាននឹងកំពុងកើតជំងឺដ៏កាចសាហាវនេះ ដោយសារតែទំនៀមទម្លាប់ទទួលទានផ្លែស្លានេះ។
សូមបញ្ជាក់ថា នៅកោះតៃវ៉ាន់ ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ៥៤០០នាក់ ត្រូវបានគេរកឃើញថា មានជំងឺមហារីកមាត់ ទាំងក្នុងដំណាក់កាលដំបូង និង ដំណាក់កាលធ្ងន់ធ្ងរ ហើយ៨០ ទៅ៩០ក្នុងចំណោមអ្នកទាំងនោះ គឺជាអ្នកចូលចិត្ត ទំពាផ្លែស្លា៕
ដោយ៖ រតនា វិចិត្រ