Facebook កុំតែបានចំណុចល្អមួយនេះ កុំអីប្រហែលត្រូវគេនាំគ្នាឈប់ប្រើអស់បាត់ ព្រោះយល់ថា ខ្ជះខ្ជាយពេលវេលាច្រើន!
តាមការស្រង់មតិពីបណ្ដាអ្នកកំពុងប្រើប្រាស់បណ្ដាញសង្គមបច្ចុប្បន្នចំនួន ៤៨៣១នាក់ នៅក្នុងប្រទេសចំនួន១២ ដែលធ្វើឡើងដោយក្រុមការងារផ្នែកសុវត្ថិភាពនៅ Kaspersky Lap បង្ហាញថា ៧៨% នៃពួកគេធ្លាប់សម្រេចចិត្តឈប់ប្រើគណនីបណ្ដាញសង្គមរបស់គេ ប៉ុន្តែនៅតែបន្តប្រើមកដល់បច្ចុប្បន្ន។ ហេតុផលដែលគេចង់ចាកចេញពីបណ្ដាញសង្គមគឺដោយសារហេតុផលចម្បងមួយគឺ ខ្ជះខ្ជាយពេលវេលា ដែលមាន ៣៩%។ ចុះតើហេតុអ្វី បានជាគេមិនអាចផ្ដាច់ខ្លួនចេញពីបណ្ដាញសង្គម?
ហេតុផលចម្បងមួយដែលគេនៅតែមិនចោលបណ្ដាញសង្គមគឺដោយសារ ពួកគេចង់រក្សាការភ្ជាប់ទំនាក់ទំនងរវាងសាច់ញាតិ និងមិត្តភ័ក្ដិរបស់ពួកគេ ដែលស្ថិតនៅឆ្ងាយៗគ្នា។ ការគិតបែបនេះ គឺមានរហូតដល់ទៅ ៦២% នៃចំនួនមនុស្សក្នុងស្ថិតិខាងលើ។ ទាំងហេតុផលចង់ឈប់ប្រើ និងបន្តប្រើមានដូចខាងក្រោម៖