​មេរៀន​ជីវិត​សំខាន់ៗ​៥​យ៉ាង ​ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​អតីត​អ្នក​​និពន្ធ​​ដ៏​ល្បី​របស់​អាមេរិក​Elie Wiesel​



លោក Elie Wiesel​គឺ​ជា​អតីត​កវី​និពន្ធ​​ម្នាក់​ដ៏​ល្បីល្បាញ​សញ្ជាតិ​អាមេរិក លោក​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព ក្នុង​ឆ្នាំ​១៩៨៦ ក្នុង​នាម​ជា​​បុរស​ដែល​បង្កើត​សន្តិភាព ហើយ​អនុវត្ត​​សន្តិភាព​។ លោក​បាន​ផ្ដល់​ជា​មេរៀន​ជាច្រើន​ សម្រាប់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ ហើយ​ក្នុង​នោះ​គាត់​បាន​ពន្យល់​ថា​

១) គ្មាន​នរណា​ដែល​កើត​មក​មិន​ជួប​ការ​ឈឺ​ចាប់​ទេ ដូចនេះ​មិន​មែន​មាន​តែ​អ្នក​ឡើយ​រង​ការ​ឈឺចាប់។

២) ងើប​ឈរ​ឡើង​ដើម្បី​គាំទ្រ​​គំនិត​អ្នក ទោះ​បី​មាន​តែ​ម្នាក់​ឯង​ក៏​ដោយ​។

៣) ធ្វើ​ជា​មនុស្ស​សូម​កុំ​បាត់​បង់​ ភាព​ជឿជាក់ ព្រោះ​ថា​ពេល​អ្នក​ចាញ់​អ្នក​ក៏​អាច​ឈ្នះ​ដែរ។​

៤) ​ដាច់​ខាត​អ្នក​ត្រូវ​​មាន​ទំនួលខុសត្រូវ​លើ​ សកម្មភាព​និង​អាកប្បកិរិយា​របស់​ខ្លួន​។

៥) ចំណេះដឹង​ គឺ​​សំខាន់​ខ្លាំង​ណាស់​ បើ​អ្នក​មាន​ជីវិត អ្នក​ត្រូវ​តែ​មាន​ចំណេះ​ជា​ដាច់​ខាត៕  

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s