ក្បូនពិសេសមួយរបស់សេដ្ឋីអាមេរិក លោក David Bach ដើម្បីកុំឲ្យធ្លាក់ខ្លួនក្រ
លោក David Bach ជាសេដ្ឋីជនជាតិអាមេរិក បាននិយាយថា បើមនុស្សគ្រប់គ្នាចេះលៃលកសន្សំត្រឹម១០ភាគរយនៃចំណូលរបស់ខ្លួន នោះពួកគេមិនងាយធ្លាក់ខ្លួនក្រឡើយ។ ការអះអាងបែបនេះ គឺធ្វើឡើងទៅកាន់សារព័ត៌មានCNBC របស់អាមេរិក។
ប៉ុន្តែបើតាមការអះអាងរបស់សេដ្ឋីខាងលើ មនុស្សភាគច្រើនមិនសូវគិតគូរប៉ុន្មានទេ ពោលគឺអ្នកខ្លះរកបានប៉ុន្មានចាយប៉ុណ្ណឹងតែម្ដង ដូច្នេះហើយទើបធ្វើឲ្យកម្រិតនៃហានិភ័យខ្ពស់ ជាពិសេសនៅពេលរកលុយលែងបាន និង ពេលជួបបញ្ហាបន្ទាន់ម្ដងៗ។
លោកបញ្ជាក់ទៀតថា ប្រាក់១០ភាគរយសម្រាប់សន្សំនោះ មិនគួរទុកនៅជិតខ្លួន ឬ ដាក់ក្នុងប្រភេទគណនីសន្សំដែលងាយដកមកវិញឡើយ ព្រោះអ្នកនឹងដកយកមកចាយវិញមិនខាន៕
ដោយ៖ រតនា វិចិត្រ