Intel ជិតសម្រេចបានម៉ូឌឹម 5G ល្បឿនកប់ពពករហូតដល់ 5Gbps អាច Download វីដេអូ 50GB ប្រើពេលតែ ៨០វិនាទី!
ខណៈជ្រុងខ្លះនៃពិភពលោកនៅពុំទាន់បានស្គាល់អ៊ីនធឺណិត 4G នៅឡើយផងនោះ ចំណែកពេលនេះ 5G កំពុងត្រូវបានបំផុសព័ត៌មានជាបន្តបន្ទាប់អំពីដំណើរការអភិវឌ្ឍទៅហើយ។ ក្នុងនោះ ក្រុមហ៊ុនឯកទេសផលិតបន្ទះឈីប Dell ក៏ទើបបង្ហើបឱ្យដឹងដែរថា ម៉ូឌឹម 5G ជិតរួចរាល់ក្នុងការផលិតហើយ ដែលវានឹងមានល្បឿនទាញយក (Download) រហូតដល់ 5Gbps ទៅហើយ។