Wow! Dell ទើបបញ្ចេញ XPS 27 ស៊េរីកុំព្យូទ័រ all-in-one យ៉ាងទំនើបមានអេក្រង់ 4K និងមាន 10 speakers!
វាពិតជាទំនើបដែលស៊េរីកុំព្យូទ័រ XPS របស់ក្រុមហ៊ុន Dell ត្រូវបានអភិវឌ្ឍ និងបានបន្ថែមស៊េរី all-in-one PC ដូច្នេះ។ កុំព្យូទ័រដែលបានរួមបញ្ចូលទាំងម៉ាស៊ីននៅលើអេក្រង់ជាមួយគ្នានេះ មានទំហំ ២៧អ៊ីញ កម្រិត resolution ខ្ពស់រហូតដល់ 4K display។ ម៉ាស៊ីន all-in-one ទំនើបនេះ ត្រូវបានឌីហ្សាញរូបរាងទាន់សម័យ ពិសេសមានគែមអេក្រង់យ៉ាងស្ដើងទំនើប។ លើសពីនេះ វាបានបំពាក់ឧបករណ៍បំពងសំឡេង គឺ speaker រហូតដល់ ១០គ្រាប់ឯណោះ ធ្វើឱ្យការបញ្ចេញសំឡេងកាន់តែលាន់ឮ និងពីរោះ។
កុំព្យូទ័រ all-in-one ថ្មីរបស់ Dell នេះត្រូវបានផលិត ស្រោបដោយអាលុយម៉ីញ៉ូម ទំនើបជាងកុំព្យូទ័រ all-in-one មុនៗដែលផលិតពីប្លាស្ទិក។ អេក្រង់ ២៧អ៊ីញរបស់វា គឺមានកម្រិតបង្ហាញរូបច្បាស់ម៉ត់រហូតដល់ 4K Ultra HD (3840x2160)px និងអាចប្រើ touchscreen បានថែមទៀត។ Speaker នៅលើ XPS all-in-one នេះ ជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Jack Joseph Puig ដែលក្រុមហ៊ុន Dell បានចាប់ដៃសហការគ្នា។