បុរស​ខ្លាំង​​ហ្វីលីពីន​​ Duterte​៖ សមាជិក​គ្រួសារ​ខ្ញុំ​អាច​ចូលរួម​ជា​មួយ​ ISIS​



​បុរស​ខ្លាំង​ហ្វីលីពីន​ លោក​ Duterte ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​ ​សមាជិក​គ្រួសារ​របស់​លោក​មួយ​ចំនួន​ប្រហែល​ជា​បាន​ចូលរួម​ជា​មួយ​ក្រុម​​ ISIS។ ​ លោក​​ថែម​ទាំង​បាន​លើក​ឡើង​ពី​ក្រុម​និយម​ជ្រុល​មួយ​ចំនួន​អាច​នឹង​ជាប់​ទាក់ទិន​​ទៅ​នឹង​ការ​វាយ​ប្រហារ​​ដោយ​គ្រាប់​បែក​​ពីរ​លើក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ហើយ​ថែម​ទាំង​ទទួល​ស្គាល់​ថា​ មាន​វត្តមាន​ ISIS នៅ​ក្នុង​ប្រទេស​របស់​លោក។ លោក Duterte ​ថ្លែង​បន្ត​ទៀត​ថា​ ​បង​ប្អូន​ជីដូន​មួយ​របស់​លោក​ ក៏​ជា​សមាជិក​នៃ​ក្រុម​បំបែក​ខ្លួន​​ឥស្លាម​ជ្រុល​និយម​​ក្នុង​ស្រុក​ Moro ​និង​រណសិរ្ស​រំដោះ​ជាតិ​​​ Moro​ ហើយ​ពួក​​ក៏​ទំនង​ចូល​ជា​មួយ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ដែរ។ ​ សូម​បញ្ជាក់​ថា​ គិត​មក​ទល់​នឹង​​ពេល​នេះ​ មាន​​អ្នក​ស្លាប់​ប្រមាណ​ ​៥៩២៧​នាក់​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​​រឿង​គ្រឿង​ញៀន៕​​​ ដោយ​៖ វាសនា​
X
5s