​​ហេតុផល​៣​យ៉ាង​ ដែល​អ្នក​គួរ​លៃលក​​ដើរ​លេង​ម្នាក់​ឯង​យ៉ាង​ហោច​ណាស់​ ​ឲ្យ​បាន​ម្ដង​ក្នុង​ជីវិត​​



ទោះ​បី​ជាការ​ដើរលេង​ជា​មួយ​គ្រួសារ​ឬ​មិត្ត​ភ័ក្តិ​អស្ចារ្យប៉ុណ្ណាក៏ដោយ តែ​ការ​ដើរលេង​ម្នាក់​ឯង​ក៏​អស្ចារ្យ​ និង សំខាន់ណាស់ដែរ។ អ្វីដែលសំខាន់នោះ ការដើរលេងតែម្នាក់ឯងផ្តល់ផលប្រយោជន៍ជាច្រើន ដែលយើងមិនគួរមើលរំលង។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​ទាំង​៣​យ៉ាង​​ដែល​អ្នក​គួរ​ដើរលេង​ម្នាក់​ឯង​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត៖ ​

១) ​ពឹង​ពាក់​លើ​ខ្លួន​ឯង៖ អ្នក​ដឹង​ស្វែង​យល់​ពី​ខ្លួន​ឯង​និង​ដឹង​ថា​​ខ្លួន​ឯង​ពិត​ជា​អស្ចារ្យ​នឹង​អាច​ពឹង​ពាក់​លើ​ខ្លួន​ឯង​បាន ​នៅ​ពេល​ដែល​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ។ ការ​ដឹង​ពី​ខ្លួន​ឯង​ថា​អស្ចារ្យ​នឹង​ជួយ​បង្កើន​ដល់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​និង​ជួយ​អ្នក​សម្រេច​កិច្ច​ការ​បាន​ល្អ​ជាង​មុន។

២) ជួប​មនុស្ស​ថ្មីៗ៖ ប្រសិន​ជា​អ្នក​ចូល​ចិត្ត​រាប់​អាន​មនុស្ស​ថ្មី​ៗ នេះ​ជា​ឱកាស​របស់​អ្នក​ហើយ។ អ្នក​នឹង​ស្គាល់​មនុស្ស​ជា​ច្រើន​នៅ​ពេល​​អ្នក​ដើរ​លេង​ម្នាក់​ឯង។ ការ​ជួប​មនុស្ស​មក​ពី​ប្រភព​ផ្សេង​គ្នា​នឹង​ជួយ​បង្កើន​ចំណេះ​ដឹង​ដល់​អ្នក។

៣) ធ្វើ​អ្វី​ដែល​អ្នក​ចង់៖ នៅ ពេល​ដែល​អ្នក​ដើរលេង​ម្នាក់​ឯង អ្នក​មិន​ចាំ​បាច់​ធ្វើ​អ្វី​ដែល​អ្នក​មិន​ចង់​នោះ​ទេ។ ដោយ​សារ​តែ​វា​មាន​តែ​អ្នក អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​ចិត្ត។ របៀប​ដែល​អ្នក​ចង់​សប្បាយ​​​​គឺ​អាស្រ័យ​ទៅ​លើ​អ្នក៕

ប្រែ​សម្រួល​៖ អុឹង មុយយូ ប្រភព៖ www.lifehack.org​

X
5s