ទូរស័ព្ទ Samsung កើតមានបញ្ហាមិនធ្លាប់ជួប ទុកចោលមួយយប់ ភ្លឺឡើងឃើញស្រាំកញ្ចក់ lens កាមេរ៉ា មិនដឹងមូលហេតុ!
Samsung ជាក្រុមហ៊ុនទូរស័ព្ទក្ដាប់ចំណែកទីផ្សារធំជាងគេលើពិភពលោក ហើយក៏សប្បាយចិត្តជាមួយនឹងសមិទ្ធផល Galaxy S7 និង S7 Edge ដែលជាកំពូលស្មាតហ្វូន Android ប្រចាំឆ្នាំ២០១៦។ ប៉ុន្តែ បញ្ហាថ្មីចុងក្រោយមួយទើបលេចឡើង នៅលើម៉ូដែល Galaxy S7 ស្ថិតនៅត្រង់កាមេរ៉ាក្រោយរបស់វា។ តាមសេចក្ដីរបាយការណ៍ពីគេហទំព័រ phonearena ថ្មីៗនេះ ឱ្យដឹងថា Len កាមេរ៉ាក្រោយរបស់ GS7 មានបញ្ហា គឺស្រាំដោយមិនដឹងមូលហេតុ។ នេះជាបញ្ហាចុងក្រោយដែលធ្វើឱ្យ Samsung មិនសប្បាយចិត្តទៀតហើយ បន្ទាប់ពីបញ្ហាថ្មនៅលើ Galaxy S7 កន្លងទោ។
តាមការបង្ហោះផ្សាយដោយ Consumerist សប្ដាហ៍មុន ឱ្យដឹងថា មានម្ចាស់ Galaxy S7 ម្នាក់ឈ្មោះ Sean បានភ្ញាក់ពីគេង ហើយស្រាប់តែឃើញកញ្ចក់ lens កាមេរ៉ាខាងក្រោយរបស់វាបានប្រេះស្រាំ ទោះបីទូរស័ព្ទត្រូវបានទុកដាក់យ៉ាងស្រួល គ្មាននរណាប៉ះពាល់ ហើយម្យ៉ាងវាស្ថិតនៅក្នុងស្រោមថែមទៀត។ ប៉ុន្តែទុកចោលមួយយប់ក៏បើកភ្នែកពីគេងព្រឹកឡើង លទ្ធផលទៅជាដូច្នេះតែម្ដង។ ស
សូមបញ្ជាក់ថា ករណីនេះពុំមែនជាលើកទី១ នោះទេ កន្លងទៅម្ចាស់ Galaxy S7 ដទៃទៀត ក៏ធ្លាប់ជួបបទពិសោធន៍ដូចគ្នានេះ ហើយក៏បានបង្ហោះសារនៅលើវែបសាយផ្លូវការរបស់ Samsung Community រួចមកហើយ។ ចំណែកភាគី Samsung បានត្រឹមឆ្លើយត្រឡប់មកវិញថា នេះហៅថា ការប៉ះទង្គិចបណ្ដាលឱ្យខូចខាត (damage) គឺជាឧប្បត្តិហេតុដាក់ដោយឡែកប៉ុណ្ណោះ។ គេសង្កេតឃើញសម្ដីត្អូញត្អែររបស់អតិថិជនមានរហូតដល់ ២២ទំព័រឯណោះ។
ទោះជាយ៉ាងណាពេលនេះ ក្រុមហ៊ុន Samsung មិនទាន់ចេះមុខបកស្រាយជុំវិញករណីនេះឱ្យបានលំអិតនៅឡើយ៕