​​ទស្សនវិទូ​​ដាណឺម៉ាក​​ ​លោក​ Soren Kierkegaard ​៖​​​«កុំ​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​»​



មនុស្ស​ជាច្រើន​តែង​ត្អូញត្អែរ​ថា ​ខ្លួន​​មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ ស្រលាញ់ ​និង រាប់​អាន​នោះ​ឡើយ​ ដូច្នេះ​ហើយ​នាំ​ឲ្យ​មាន​អារម្មណ៍​ថា ​ឯកា ​និង ​​​ធ្លាក់​ទឹកចិត្ត​។​ ​​ប៉ុន្តែ​អ្នក​ខ្លះ​ ​​បាន​ព្យាយាម​ឲ្យ​គេ​ស្រលាញ់​ ​និង ​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្លួន​ ទាំង​ខ្លួន​ឯង​ហ្នឹង​មិន​​​ទាន់​ចេះ​ស្រលាញ់​ខ្លួន​ ឯង​ផង​។ ​​

ជា​ទូទៅ​ ​គ្រប់គ្នា​សុទ្ធតែ​គិត​ថា​ ​ខ្លួន​​​ចេះ​ស្រលាញ់​ខ្លួន​ឯង​យ៉ាង​ច្រើន​ហើយ​ ប៉ុន្តែ​បើ​មើល​ទៅ​សកម្មភាព​ជាក់​ស្ដែង​ គឺ​មិន​មែន​អ៊ីចឹង​នោះ​ទេ​ ​​ព្រោះ​អ្វី​ដែល​កំពុង​ធ្វើ​នោះ​គឺ​កំពុង​បំបាក់​ទឹកចិត្ត​ខ្លួន​ឯង​ កំពុង​បំផ្លាញ​សុខភាព​ខ្លួន​ឯង​ ​​មិន​ផ្ដល់​តម្លៃ​ឲ្យ​ខ្លួន​ឯង​ និង ​មិន​ចេះ​ផ្ដល់​​រង្វាន់​​ដល់​ខ្លួន​ឯង​ជា​ដើម​ ​ជា​ហេតុ​នាំ​ឲ្យ​លទ្ធផល​ដែល​​​ចេញ​​​មក​គឺ​មាន​តែ​ភាព​​អវិជ្ជមាន​។​ ​​

ដូច​លោក​ Soren Kierkegaard​​ ​ទស្សនវិទូ​​ដាណឺម៉ាក​​​​​បាន​លើក​ឡើង​ថា​៖​ ​​​«កុំ​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​»។ មិន​ថា​មាន​អ្វី​កើត​ឡើង​នោះ​ទេ​ សូម​កុំ​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​។ ​មាន​ន័យ​ថា ​​បើ​មិន​ទាន់​ចេះ​ស្រលាញ់​ខ្លួន​ឯង​ទេ​ ​​សូម​កុំ​សង្ឃឹម​ថា ​គេ​នឹង​ស្រលាញ់​អ្នក​ឲ្យ​សោះ​៕

​ដោយ​៖ រតនា​ ​វិចិត្រ

X
5s