Samsung មានរបស់ពិសេសចំនួន២ ត្រៀមបង្អួតនៅ CES 2017 ខែនេះ គឺថេប្លេត Windows 10 ភ្ជាប់ RAM 8GB!
ពិព័រណ៍អេឡិចត្រូនិកក្នុងឆ្នាំថ្មី២០១៧ នេះ ប្រាកដជាពិសេសអស្ចារ្យជាមួយវត្តមានសមិទ្ធិផលបច្ចេកវិទ្យាទំនើបៗសំបូរបែបមិនខាន។ ជាក់ស្ដែង ក្រុមហ៊ុន Samsung ក៏មានឈ្មោះ ត្រៀមដាក់បង្ហាញផលិតផលថ្មីៗមិនឱ្យចេញក្រុមហ៊ុនដទៃនោះទេ។ តាមសេចក្ដីរាយការណ៍ថ្ងៃនេះ ឱ្យដឹងថា ក្រុមហ៊ុនដែលក្ដាប់បានចំណែកទីផ្សារច្រើនបំផុតលើលោកនេះ នឹងបង្អួតសមិទ្ធផលថ្មី ដែលជា ថេប្លេតដំណើរការដោយ Windows ចំនួន ២ម៉ូដែល។