មនុស្សជោគជ័យជាច្រើនកកើតឡើងបាន ដោយសារគេអនុវត្តតាមវិធីទាំងនេះយ៉ាងខ្ជាប់ខ្ជួន
មនុស្សជោគជ័យមានលក្ខណៈពិសេស ដែលយើងអ្នកមិនដឹងឡើយថា គេជោគជ័យបានដោយវិធីណាទេ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ពួកគេមិនដែលឃើញខ្លួនឯងថាជាមនុស្សជោគជ័យទេ
ពេលគេជោគជ័យមួយហើយ គេធ្វើដំណើរទៅកាន់គោលដៅទី២ទៀត។ ពួកគេតែងតែបន្តដំណើរទៅមុខទៀតដើម្បីឲ្យដល់ចំណុចចុងក្រោយបំផុតទើបឈប់។ គេតែងគិតថា «ភាពជោគជ័យគឺជាដំណើរទៅឆ្ងាយ មិនមែនគោលដៅដែលអ្នកដល់នោះទេ» ។
២) ពួកគេចូលចិត្តឈ្នះលើរឿងអ្វីដែលតូចៗ
ដើម្បីក្លាយជាអ្នកឈ្នះរឿងធំៗ បានលុះត្រាអ្នកតែងតែឈ្នះរឿងតូចៗសិន។ បើសិនជាអ្នកចង់សាងសង់មហាកំពែងធំមួយកុំឲ្យសត្រូវឈ្លានពាន អ្នកត្រូវរៀបថ្មតូចៗនោះលើគ្នាឲ្យបានច្រើនសិន ទើបសម្រេចបានមហាកំពែងធំនោះបាន។
៣) ដឹងពីភាពខ្លាំងនិងខ្សោយរបស់ខ្លួន
ដើម្បីជោគជ័យបាន អ្នកត្រូវដឹងភាពខ្លាំងនិងភាពខ្សោយខ្លួនឯង។ ភាពជោគជ័យមានទៅបាន លុះត្រាអ្នកឈប់ធ្វើអ្វីដែលអ្នកគ្មានសមត្ថភាពធ្វើ ហើយចាប់ផ្ដើមយកចិត្តទុកដាក់លើអ្វីដែលអ្នកពូកែ។
៤) ក្លាហាននិងចិត្តសឿង
មានគំនិតរកស៊ីល្អ មានផលិតផលល្អ អាចនឹងវាយយកឈ្នះគេបាន តែអ្នកមិនចិត្តសឿង អ្នកនៅតែគ្មានថ្ងៃជោគជ័យដដែល៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ addicted2success