មេដឹកនាំ​អហិង្សា​របស់​​​ឥណ្ឌា​ ​៖​«​​ទីណា​​​មាន​សេចក្ដី​ស្រលាញ់​ ទីនោះ​មាន​ជីវិត​»​



​មនុស្ស​ត្រូវ​ការ​សេចក្ដី​ស្រលាញ់​ មិន​មែន​សេចក្ដី​ស្អប់​នោះ​ទេ​។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​មនុស្ស​មួយ​ចំនួន​មិន​ដែល​ចេះ​ស្រលាញ់​អ្នកដទៃ ​តែ​ទាម​ទារ​ឲ្យ​គេ​ស្រលាញ់​ ​ចូលចិត្ត និង ​ធ្វើ​អំពើ​ល្អ​ដាក់​ខ្លួន។ ដូច្នេះ​ហើយ​បាន​ជា ​​មិន​អាច​មាន​លទ្ធផល​ល្អ​។​​ ​​សេចក្ដី​ស្រលាញ់​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​មនុស្ស​គ្រប់រូប​ ​ព្រោះ​ថា​បើ​គ្មាន​សេចក្ដី​ស្រលាញ់​ក្នុង​ខ្លួន​​ទេ គឺ​ពិភពលោក​នេះ​ពិត​ជា​ពិបាក​រក​ឃើញ​នូវ​សេចក្ដី​សុខ​ខ្លាំង​ណាស់​។ ​​​

​​បើ​​តាម​លោក​ Mahatma Gandhi ដែល​ជា​មេដឹកនាំ​អហិង្សា​របស់​​​ឥណ្ឌា​ បាន​ពោល​ថា​៖ «​​ទីណា​មាន​​​សេចក្ដី​ស្រលាញ់​ ទីនោះ​​មាន​ជីវិត​»។ ​សេចក្ដី​ស្រលាញ់​នេះ គឺ​មាន​ច្រើន​សណ្ឋាន​ខ្លាំង​ណាស់​​ មិន​ថា​សេចក្ដី​ស្រលាញ់​ចំពោះ​គ្រួសារ ​ចំពោះ​សង្គម​ជាតិ​ ​​មិត្តភ័ក្ដិ​ ឬ ​ដៃគូ​ជីវិត​នោះ​ទេ។ ​ ​បើ​អ្នក​គ្មាន​សេចក្ដី​ស្រលាញ់​ក្នុង​ខ្លួន​ទេ អ្នក​នឹង​មិន​អាច​មាន​សេចក្ដី​សុខ ​និង សេចក្ដី​ស្ងប់​ក្នុង​ខ្លួន​នោះ​ទេ​។ ដូច្នេះ​ហើយ ​ត្រូវ​ព្យាយាម​បណ្ដុះ​សេចក្ដី​ស្រលាញ់​ឲ្យ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​តាម​ ​ហើយ​ព្យាយាម​ជម្រុះ​ចោល​​គំនុំគំកួន​ចោល ​នោះ​អ្នក​នឹង​ឃើញ​ពិភពលោក​ពោរពេញ​ទៅ​ដោយ​​ភាព​ស្រស់បំព្រង​៕

​​​​ដោយ​៖​ ​រតនា​​ ​វិចិត្រ​

X
5s