អនុវត្ត​​តិចនិក​ ៦​យ៉ាង​ បង្កើន​ឱកាស​ជោគជ័យ​នៅ​ក្នុង​ជីវិត​ និង​អាជីវ​កម្ម​​នៅ​ក្នុង​ឆ្នាំ​ថ្មី​ ​​



​មនុស្ស​ម្នាក់​ៗ​​កំណត់​ការ​ជោគជ័យ​របស់​ខ្លួន​​ផ្សេងៗ​គ្នា។ ចំពោះ​អ្នក​ខ្លះ​គេ​អាច​មាន​លទ្ធភាព​ទិញ​រថ​យន្ត​ល្អ​ ឬ​ខុនដូ​យ៉ាង​​ស្អាត​។ អ្នក​ខ្លះ​ទៀត​គេ​មាន​លទ្ធភាព​ផ្ដល់​អ្វី​មួយ​ដល់​គ្រួសារ​របស់​គេ។​ អ្នក​ជំនាញ​បាន​ផ្ដល់​យោបល់​​ថា​​ ​អ្វី​ដែល​​សំខាន់​គឺ​ត្រូវ​កំណត់​អត្ថន័យ​​ឱ្យ​បាន​ច្បាស់​ថា​ តើ​អ្វី​ជា​ជោគ​ជ័យ​ដែល​មាន​ន័យ​ចំពោះ​អ្នក?​ ​

១) ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗ​៖ អ្នក​មាន​បទ​ពិសោធន៍​កាន់​តែ​ច្រើន អ្នក​នឹង​មាន​ឱកាស​ជួប​មនុស្ស​ផ្សេងៗ​ ​បាន​ដឹង​ពី​របៀប​រស់​នៅ​ និង​ទស្សនៈ​​​​កាន់​តែ​ច្រើន​។ អ្នក​អាច​រៀន​ពី​បទ​ពិសោធន៍​អ្នក​ផ្សេង​បាន​ អ្នក​នឹង​មាន​ជោគ​ជ័យ​កាន់​តែ​ច្រើន​។ ការ​ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗ​មាន​ន័យ​ថា ​​​អ្នក​មាន​បំណង​តតាំង​ខ្លួន​ឯង​ ហើយ​ចង់​បន្ត​រៀន​ពី​ពិភព​​​នៅ​ជុំ​វិញ​ខ្លួន​អ្នក។

២) កុំ​មាន​ការ​សង្ឃឹម​ជា​មុន​៖ បើ​​អ្នក​បាន​រៀន​សូត្រ​អ្វី​មួយ​ ចូរ​កុំ​សង្ឃឹម​ថា​​វា​នឹង​​ផ្ដល់​ផល​ត្រឡប់​មក​វិញ​ភ្លាមៗ​អី។ ​ ​បើ​វា​មិន​បាន​ឲ្យ​ផល​ភ្លាមៗ​ទេ​ ​ចុះ​អ្នក​កុំ​ឈប់​ធ្វើ​ទៀត​​ឱ្យ​សោះ​។ ​ដូច​ជា​​​ការ​សិក្សា​​ជា​ដើម ​​វា​នឹង​ផ្ដល់​ផល​តប​វិញ​​នៅ​ពេល​ណា​មួយ​​ជា​មិន​ខាន​ឡើយ។

៣) ចូរ​រាប់​អាន​មនុស្ស​ដែល​អ្នក​ជួប​ដោយ​ស្មោះ​ត្រង់៖ ​អី។ មនុស្ស​ម្នាក់ៗ​តែង​តែ​ផ្ដល់​ឲ្យ​នូវ​អ្វី​មួយ​។ ​អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​របៀប​ដែល​មនុស្ស​ជា​ច្រើន​មាន​បំណង​គាំទ្រ ​​និង​ធ្វើ​តាម​អ្នក​ បើ​អ្នក​រាប់​អាន​ពួក​គេ​ដោយ​គោរព​ដោយ​មិន​គិត​ពី​អ្វី​ដែល​គេ​មាន ឬ​ក៏​ទី​កន្លែង​ដែល​គេ​រស់​នៅ​។ កុំ​បោះ​បង់​ឱកាស​រាក់​ទាក់​អ្នក​ណា​មួយ​ឲ្យ​សោះ ព្រោះ​អ្នក​ក៏​មាន​ការ​វិនិច្ឆ័យ​ផង​ដែរ។

៤) ចូរ​ធ្វើ​តប​វិញ៖ ​សប្បុរស​ធម៌​គឺ​ជា​​អ្វី​​​ដែល​អ្នក​មិន​គួរ​បញ្ឈប់​​នោះ​ទេ។ ​រឿង​មួយ​ទៀត​ អ្នក​ត្រូវ​ធ្វើ​ជា​អ្នក​ស្ដាប់​ឲ្យ​កាន់​តែ​ល្អ​ ​និង​កាន់​តែ​ទាក់​ទាញ​។ អ្នក​មិន​ត្រូវ​គិត​ពី​កំហុស​ផ្ទាល់​ខ្លួន​ពេក​ទេ។

៥) បង្កើត​ព្រឹត្តិ​ការ​អស្ចារ្យ​ធំ​ក្ដី​តូច​ក្ដី៖ នៅ​ពេល​អ្នក​សម្រេច​បាន​ចុង​ក្រោយ​នូវ​គោល​ដៅ​​ដែល​អ្នក​គិត​ថា​ ​មិន​បាន​ជោគ​ជ័យ​នោះ​ វា​នឹង​មាន​អារម្មណ៍​អស្ចារ្យ​ដូច​ដែល​អ្នក​នឹង​គិត​ដូច្នោះ​ឯង​។ អ្នក​នឹង​ក្លាយ​ជា ​មនុស្ស​កាន់​តែ​សប្បាយ​ចិត្ត​ខ្លាំង​ជាង​មុន​ បើ​អ្នក​បោះ​ជំហាន​ៗ​តាម​ផ្លូវ​នោះ​។

៦) កុំ​បំភ្លេច​អតីត​កាល៖ កំហុស​​តែង​តែ​ញាំញី​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ​។​ ​បាន​រៀន​ពី​កំហុស​របស់​ខ្លួន​បាន​ច្រើន​ វា​ពិត​ជា​ប្រសើរ​​​ជាង​ជោគ​ជ័យ​ទៅ​ទៀត។ ការ​ពិត ​ការ​​ជោគ​ជ័យ​​របស់​មនុស្ស​មិន​អាច​សម្រេច​ទៅ​បាន​ដោយ​គ្មាន​កំហុស​នោះ​ទេ​ ដូច្នេះ​ឈប់​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ឈឺ​ចាប់​ទៀត​ទៅ​នៅ​ពេល​បង្កើត​កំហុស​ណា​មួយ​ទោះ​ធំ​ក្ដី​ តូច​ក្ដី​ តែ​​ត្រូវ​ចាំ​ថា​ កុំ​ឱ្យ​កើត​ឡើង​​ម្ដង​ទៀត៕​

ដោយ៖ វេហា​​​​​

X
5s