ប្រិយមិត្តដឹងអត់ថា ប្រទេសណាលក់ទូរស័ព្ទ iPhone ថ្លៃបំផុតលើពិភពលោក?
ជាការពិត iPhone តែងតែជាទូរស័ព្ទពេញនិយមសម្រាប់យុវវ័យសម័យបច្ចុប្បន្ន ហើយតម្លៃរបស់វា ហាក់ខ្ពស់ជាងស្មាតហ្វូន Android ភាគច្រើន ដោយសារភាពទំនើប មុខងារថ្មីៗ ពិសេសគឺមានល្បឿនដំណើរការរលូនល្អ។ ដោយសារបែបនេះហើយទើប iPhone ថ្លៃ ក៏នៅតែមានអ្នកតាមទិញប្រើ ម្យ៉ាងដោយការយល់ថា កាន់ទូរស័ព្ទ iPhone ក្នុងដៃគឺមានតម្លៃជាងស្មាតហ្វូនឯទៀត។ ចុះប្រិយមិត្តមានដឹងទេថា តើប្រទេសណា លក់ទូរស័ព្ទ iPhone ក្នុងតម្លៃថ្លៃជាងគេ? ខាងក្រោមនេះ ជាបណ្ដាប្រទេសដែលដាក់លក់ iPhone ក្នុងតម្លៃខ្ពស់ៗបំផុត។
យោងតាមរបាយការណ៍ពីការផ្ទៀងផ្ទាត់តម្លៃលក់ iPhone នៅលើទីផ្សាររបស់បណ្ដាប្រទេសជុំវិញពិភពលោក ធ្វើឡើងដោយធនាគារអាល្លឺម៉ង់ Deutsche Bank បង្ហាញថា ប្រេស៊ីល ជាប្រទេសដែលលក់ទូរស័ព្ទ iPhone ក្នុងតម្លៃខ្ពស់ជាងគេ បន្ទាប់មកគឺឥណ្ឌូណេស៊ី និងស៊ុយអែត ក្នុងចំណោមប្រទេសដែលស្រង់បានជាង ២០ប្រទេសដូចខាងក្រោម៖