ពិតជាសាហាវ សារ SMS ចម្លែកនេះ អាចបំផ្លាញកម្មវិធី Message នៅលើ iPhone របស់អ្នកឱ្យគាំងលែងដំណើរការ!
ពីពេលមុន ធ្លាប់មានមេរោគបង្កប់តាមសារ SMS (malicious text message) ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទូរស័ព្ទ iPhone រហូតធ្វើឱ្យគាំងលែងដំណើរការ។ ចំណែកកាលពីខែមុន មានការព្រមានទៀតនូវវីដេអូ ៣វិនាទីពីគេហទំព័រ VK.com ដែលអាចលាក់ខ្លួននៅក្រោមតំណភ្ជាប់ goo.gl រ bit.ly URL ដែលដំបូងវានឹងធ្វើ iPhone របស់អ្នកដំណើរការយឺត ហើយក្រោយមកវានឹងធ្វើឱ្យគាំងតែម្ដង ចំណែកដំណោះស្រាយគឺត្រូវធ្វើ Hard Reset ទើបបាន។