​អស្ចារ្យ​ណាស់! ​ហ្គេម​បរទេស Age of Empires II ​បញ្ចូល​ប្លង់​សំណង់​អគារ​បុរាណ​ខ្មែរ!​



Age of Empires II ​ប្រហែល​មាន​ប្រិយមិត្ត​មិន​តិច​ទេ ដែល​បាន​ស្គាល់​ហ្គេម​ប្រើ​យុទ្ធសាស្ត្រ​ច្បាំង​ទ័ព​វាតទី​ទឹកដី​ដ៏​ខ្លាំងក្លា​នេះ។ ហ្គេម​នេះ ​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​លេង​ដោយ​ការ​ប្រើប្រាស់​បញ្ញា​ក្នុង​ការ​គ្រប់គ្រង​ទ័ព ការ​សាងសង់​អាណាចក្រ​ឱ្យ​រឹងមាំ ដើម្បី​ការពារ​ពី​ការ​យាយី​របស់​សត្រូវ។ ហើយ​អ្វី​ដែល​ពិសេស​លើក​មុខ​ដល់​កម្ពុជា​នោះ គឺ​ថា ហ្គេម​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Ensemble Studios និង​ដាក់​ឱ្យ​លេង​បាន Microsoft នេះ គឺ​ទើប​ត្រូវ​បាន​បន្ថែម​ជម្រើស​សង្គ្រាម​ថ្មី​ចំនួន ៤ថែម​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​អាណាចក្រ​ខ្មែឬ​ផង​ដែរ ក្រៅពី​ភូមា​ ម៉ាឡេ​ និង​វៀតណាម។ ជំនាន់​ហ្គេម Age of Empires II ដែល​បាន​ដាក់​បញ្ចូល​ប្រទេស​ទាំង​៤ ក្រោយ​នេះ គឺ​ជំនាន់ Age of Empires II HD: Rise of the Rajas។ Age of Empires ជា​ហ្គេម​ត្រូវ​បាន​បង្កើត ទៅ​តាម​ជំនាន់ ដែល​វា​ត្រូវ​បាន​ដាក់​ឱ្យ​លេង​តាំងពី​ឆ្នាំ១៩៩៩ ម្ល៉េះ ដូច្នេះ​វា​មាន​អាយុ​ប្រហែល ១៧ឆ្នាំ​មក​ហើយ។ ក្រោយ​មក​ក្រុមហ៊ុន​បង្កើត Ensemble Studios ក៏​បាន​ដាក់​ចេញ​ជំនាន់​ទី២ ហើយ​ក៏​មាន Age of Empires II HD ត្រូវ​បាន​ប្រកាស​ចេញ​ក្នុង​ឆ្នាំ២០១៣ ជា​បន្ត។ លោក​អ្នក​អាច​លេង​ហ្គេម​ល្បី​ឈ្មោះ​នេះ​បាន​នៅ​លើ​កុំព្យូទ័រ​ដំណើរការ​បាន​ទាំង Windows និង Mac ហើយ​ក៏​អាច​លេង​នៅ​លើ​ឧបករណ៍​ចាប់ពី​ជំនាន់ PS2 ឡើង​ទៅ​ផង​ដែរ។ Age of Empires ស័ក្ដិសម​លេង​បំផុត​ចំពោះ​មនុស្ស​វ័យ​កណ្ដាល ដែល​គេ​អាច​បង្អួត​ពី​ភាព​ខ្លាំង​ដាក់​គ្នា ក្នុង​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ច្បាំង​ទ័ព​ដ៏​ឈ្លាសវៃ​តាមរយៈ​ហ្គេម​នេះ ដើម្បី​ដឹង​ពី​ប្រាជ្ញា​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​មួយ​រូប។ សូម​បញ្ជាក់​ថា ហ្គេម Age of Empires នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Ensemble Studios មាន​ស្នាក់​ការ​នៅ​រដ្ឋ​តិចសាស នៃ​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៩៩៥៕
X
5s