មើលរូប១ផ្ទាំងនេះហើយ អ្នកនឹងដឹងថា ក្រុមហ៊ុនរថយន្ត ១៤នេះគ្រប់គ្រងទីផ្សារពិភពលោកទាំងមូល
ឧស្សាហកម្មរថយន្តបានឆ្លងកាត់កំណើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍មកនេះ។ គ្រាន់តែនៅសហរដ្ឋអាមេរិក មានក្រុមហ៊ុនរថយន្តប្រមាណជាង ៣០យីហោលក់រថយន្តជាង ១៧លានគ្រឿងនៅទូទាំងប្រទេសរៀងរាល់ឆ្នាំ។
គេហទំព័រ Business Insider បានបង្ហាញរូបថតមួយផ្ទាំងដែលបង្ហាញក្រុមហ៊ុនរថយន្តយក្សធំៗចំនួន ១៤ដែលកំពុងមានវត្តមាននៅទីផ្សាររថយន្តពិភពលោកនាពេលបច្ចុប្បន្ន។