ហេតុផលសំខាន់ៗ៣យ៉ាង ដែលអ្នកត្រូវស្គាល់ពីខ្លួនឯងឲ្យច្បាស់​



ការស្គាល់ខ្លួនឯង គឺជាមធ្យោបាយមួយដែលជួយអ្នកជ្រើសរើសផ្លូវ​ដ៏​ត្រឹមត្រូវសម្រាប់ខ្លួនឯង។ មនុស្សជាច្រើនមិនស្គាល់ខ្លួនឯងហើយរស់នៅជីវិតដែលអ្នកដទៃបង្កើតឲ្យ។ ខាងក្រោមនេះជាសារប្រយោជន៍ដែលអ្នកនឹងទទួលបានពីការស្គាល់ខ្លួនឯង៖

១) ការសម្រេចចិត្ត៖ អ្នកនឹងមានបញ្ហា ក្នុងការសម្រេចចិត្តនៅពេលដែលអ្នកធ្វើការសម្រេចដោយផ្អែកទៅលើមតិផ្ទាល់ខ្លួន។ ប្រសិនជាអ្នកស្គាល់ខ្លួនបានច្បាស់ អ្នកនឹងដឹងថាខ្លួនឯងចង់បានអ្វីនឹងធ្វើការសម្រេចចិត្តផ្អែកតាមការចង់បាន។

២) មើលឃើញឱកាស៖ អ្នកនឹងមិនអាចមើលឃើញឱកាសសម្រាប់ខ្លួនឯងនោះទេប្រសិនជាអ្នកមិនយល់ពីខ្លួនឯង។ ប៉ុន្តែ នៅពេលដែលអ្នកស្គាល់ខ្លួនឯង អ្នកនឹងមើលឃើញឱកាសដែលសាកសមនឹងអ្នក។

៣) គំនិត៖ ការស្គាល់ខ្លួនឯងនឹងផ្តល់ឱកាសឲ្យអ្នកដឹងដល់គំនិតជ្រៅៗ។ លើសពីនេះទៅទៀត អ្នកអាចបណ្ដុះគំនិតថ្មីៗនិងល្អៗជាច្រើនក្រោយស្គាល់ខ្លួនឯងច្បាស់៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s