មានឆ្ងល់ទេហេតុអ្វីមនុស្សមួយចំនួនពូកែសរសេរសំណេរម្ល៉េះ? តើគេមានតិកនិកអស្ចារ្យអ្វីដែលអ្នកមិនដឹង?​



ការសរសេរសំណេរ អាចទៅបានដោយរលូន លុះត្រាបុគ្គលនោះចូលចិត្តអានសៀវភៅច្រើន និងមានគំនិតចេះរៀបពាក្យសរសេរ។ តែបើបុគ្គលនោះមិនចូលចិត្តអានហើយ វាជារឿងពិបាកបន្តិច ដែលនាំឲ្យពួកគេអាចសរសេរសំណេរបាន។ តោះសាកអានពីតិកនិកខ្លះដើម្បីសរសេរសំណេរឲ្យពូកែសិនទៅ៖ ១) កុំព្រួយពីរឿងផ្សេងៗអី ពេលកំពុងសរសេរសំណេរ៖ វាសំខាន់ខ្លាំងណាស់ ពេលអ្នកអង្គុយចុះហើយចាប់ផ្ដើមធ្វើឲ្យអារម្មណ៍អ្នកស្រស់ថ្លាដើម្បីសរសេរវាឲ្យបានចប់ ដោយមិនគិតពីរឿងនានា។ មិនថាអ្នកគិតអ្វីទេ តែអ្នកត្រូវចាំថា បើចង់សរសេរឲ្យបានល្អអ្នកមិនត្រូវគិតអ្វីដែលចាកប្រធាននាំឲ្យបែកអារម្មណ៍នោះទេ។ ២)សរសេរអ្វីដែលអ្នកចូលចិត្ត៖ មុនសរសេរអ្នកត្រូវស្វែងរកប្រធានបទដែលអ្នកចូលចិត្ត។ អ្នកគួរជ្រើសរើស អ្វីដែលអ្នកចាប់អារម្មណ៍ ព្រោះថាអ្នកនឹងសរសេរវាដោយស្នាមញញឹម មិនមែនមុខធុញ​នោះ​ទេ។ ៣) តែងឲ្យរង្វាន់ខ្លួនឯងពេលសរសេរអ្វីមួយចប់៖ ពេលសរសេរចប់ វាសំខាន់ណាស់ដែលអ្នកចេះឲ្យរង្វាន់ខ្លួនឯង។ វាមិនចាប់បាច់រង្វាន់ធំអីណាស់ណាទេ តែសុំត្រឹមរង្វាន់ដែលអាចឲ្យអ្នកធ្វើអ្វីមួយបានសម្រេចសិន។ ៤) សរសេរបណ្ដើរស្ដាប់ភ្លេងបណ្ដើរ៖ អ្នកសរសេរមួយចំនួន ដែលចូលចិត្តស្ដាប់ភ្លេង ក៏អាចស្ដាប់បណ្ដើរសរសេរបណ្ដើរបានដែរ ព្រោះវាធ្វើឲ្យអារម្មណ៍ល្អ និងដាក់មនោសញ្ចេតនាបានជ្រៅក្នុងការសរសេរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ inc.com
X
5s