Gigabyte ប្រកាសចេញម៉ាស៊ីន Gaming PC សមត្ថភាពខ្លាំងអស្ចារ្យឌីហ្សាញប្លែក បំពាក់ Core i7 និង RAM 16GB
ខណៈពិព័រណ៍ CES 2017 ជិតពេលកំណត់ មានបណ្ដាក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនកុំព្យូទ័រល្បីៗខ្នាតអន្តរជាតិជាច្រើន ចាប់ផ្ដើមបង្ហើបចេញសមិទ្ធផលថ្មីៗទំនើបៗរបស់ខ្លួនជាបន្តបន្ទាប់។ ជាក់ស្ដែង ថ្ងៃនេះ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតធំរបស់តៃវ៉ាន់ Gigabyte ក៏បានបង្ហាញចេញកុំព្យូទ័រ Gaming PC សមត្ថភាពខ្ពស់ស៊េរីថ្មីរបស់ខ្លួនផងដែរ ដែលមានឈ្មោះ BRIX-GZ1DTi7។ វាជាម៉ាស៊ីនកុំព្យូទ័រដែលត្រូវបានឌីហ្សាញមានរូបរាងប្លែក និងស្អាតមួយបែប ហើយមានលក្ខណៈកាច ដោយធ្វើឱ្យអ្នកបានឃើញរំពឹងថា នឹងមានលក្ខណៈសម្បត្តិ Hardware ខ្ពស់ជាមិនខាន។