ចង់សល់លុយ ១លានដុល្លារទេ?​ តើគួរសន្សំលុយប៉ុន្មានក្នុុងមួយថ្ងៃ?​​



នៅក្នុងខ្សែវីដេអូមួយដែលផ្សាយនៅលើ Business Insider បានដកស្រង់សម្ដីរបស់លោក David Bach អ្នកប្រឹក្សាជំនាញ ហិរញ្ញវត្ថុអំពីការសន្សំលុយដើម្បីបានក្លាយជាសេដ្ឋី។ តាមអ្នកជំនាញខាងលើ បានលើកឡើងថា រឿងដែលត្រូវធ្វើគឺចាប់ផ្ដើមវិនិយោគនៅពេលដែលសមប្រកបតែគួរតែឆាប់កាន់តែល្អ ដើម្បីបញ្ជាក់ថា ពេលវេលាសំខាន់ប៉ុណ្ណានៅក្នុងជីវិត។ លោកបានគណនាពីចំនួនលុយដែលត្រូវវិនិយោគរាល់ថ្ងៃដើម្បីក្លាយជាសេដ្ឋីបាន (millionaire-មានលុយចាប់ពី ១លានដុល្លារឡើងទៅ) នៅក្នុងវ័យ ៦៥ឆ្នាំ។ នេះជារបៀបគណនា បើអ្នកចង់ក្លាយជាសេដ្ឋីក្នុងវ័យ ៦៥ឆ្នាំ៖

-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៥៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 156.12 ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 56 984,00ដុល្លារ។

-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៥០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 73.49ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 26 824,00ដុល្លារ។

-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៤៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 38.02ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 13 879,00ដុល្លារ។

-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៤០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 20.55ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 7 500,00ដុល្លារ។

-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៣៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 11.35ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 4 144,00ដុល្លារ។

-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៣០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 6.35ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 2 317,00ដុល្លារ។

-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ២៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 3.57ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 1 304,00ដុល្លារ។

-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ២០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ ២ ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 730,00ដុល្លារ។

សូមបញ្ជាក់ថា ការគណនានេះគឺធ្វើឡើងតាមរបៀបសាមញ្ញ (Simple Calculation) ដោយសន្មត់ថា នឹងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំមកវិញក្នុងអត្រា ១២%ក្នុងមួយឆ្នាំ ដោយមិនបូកបញ្ចូលនឹងការគណនាពន្ធ។

 
X
5s