១០ចំណុច​ ដែល​គំនិត​​​​អ្នក​មាន ​ខុស​ពី​អ្នក​ក្រ​ដាច់ស្រឡះ​



លោក Thomas C. Corley ដែលជាអ្នកនិពន្ធសៀវភៅរបស់អាមេរិកដ៏ល្បីល្បាញ "Rich Habits” បានស្រាវជ្រាវរកឃើញពីភាពខុសគ្នានៃការគិតរបស់អ្នកមាន និង អ្នកក្រ។ ជាលទ្ធផលស្រាវជ្រាវរបស់លោកបានបង្ហាញថា គំនិតរបស់អ្នកមាន និងអ្នកក្រ ពិតជាភាពខុសគ្នាស្រលះដែលនេះជាមូលហេតុបានធ្វើឲ្យបុគ្គលខ្លះក្លាយជាអ្នកមាន និង បុគ្គលខ្លះទៀត នៅតែមិនរួចផុតពីភាពក្រីក្រ។ ខាងក្រោមនេះ ជាលទ្ធផលសំខាន់ៗនៃការស្រាវជ្រាវរបស់លោករវាងគំនិតរបស់អ្នកមាន និងអ្នកក្រ៖

១) អ្នកក្រ ៩០% គិតថា មានឬក្រ អាស្រ័យលើព្រេងវាសនារបស់មនុស្សម្នាក់ៗ ខណៈដែលអ្នកមាន ១០% ជឿលើចំណុចនេះ។

២) អ្នកក្រ ១៣% គិតថា ពួកគេនឹងជោគជ័យនៅក្នុងជីវិតរបស់ពួកគេខណៈដែល អ្នកមាន ៤៣% គិតថា ពួកគេបានជោគជ័យ ឬ នឹងជោគជ័យក្នុងឆាកជីវិតរបស់ពួកគេ។

៣) អ្នកក្រ ១១% គិតថា ភាពច្នៃប្រឌិត មានសារសំខាន់សម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ ខណៈដែលអ្នកមាន៧៥% គិតថា ភាពច្នៃប្រឌិតពិតជាមានសារសំខាន់សម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។

៤) អ្នកក្រ ៨០% គិតថា ជោគជ័យអាស្រ័យលើកត្តាពូជពង្ស ខណៈដែលអ្នកមានត្រឹមតែ ៣% ប៉ុណ្ណោះដែលគិតថា ជោគជ័យអាចអាស្រ័យលើកត្តាពូជពង្សដែរ។

៥) អ្នកក្រ ១៨% គិតថា មាន ឬ ក្រដោយសារមកពីខ្លួនឯង ខណៈដែលអ្នកមាន ៧៩% គិតថា មានឬក្រ ដោយសារមកពីខ្លួនឯង។

៦) អ្នកក្រ ៧៧% គិតថា អ្នកមាន ធ្វើរឿងបោកប្រាស់ដើម្បីបានលុយ ខណៈដែលអ្នកមាន ១៥% គិតថា អ្នកមានធ្វើរឿងបោកប្រាស់ដើម្បីរកលុយ។

៧) អ្នកក្រ ៩០% គិតថា អ្នកមាន មានលុយដោយសារតែបានមកពីកេរ្តិ៍ដំណែលពីឪពុកម្ដាយ គ្រួសារ ឬ សាច់ញាតិជាដើម ខណៈដែលអ្នកមានត្រឹមតែ ៥% ប៉ុណ្ណោះដែលគិតថា ពួកគេមានលុយដោយសារតែកេរ្តិ៍ដំណែលពីឪពុកម្ដាយ គ្រួសារ ឬ សាច់ញាតិ។

៨.អ្នកក្រ ២២% គិតថា ក្តីសង្ឃឹមមានសារសំខាន់ដើម្បីភាពជោគជ័យ ខណៈដែលអ្នកមាន ៥៤% គិតថា ក្តីសង្ឃឹមពិតជាមានសារសំខាន់ដើម្បីភាពជោគជ័យ។

៩) អ្នកក្រត្រឹមតែ ៥% ប៉ុណ្ណោះដែលគិតថា អ្នកមានជាមនុស្សល្អ ប្រឹងប្រែងធ្វើការ និង មានភាពស្មោះត្រង់ ខណៈដែលអ្នកមាន ៧៨% គិតថា អ្នកមានជាមនុស្សល្អ ប្រឹងប្រែងធ្វើការ និង មានភាពស្មោះត្រង់។

១០) អ្នកក្រ ៥២% គិតថា អ្នកមាន មានលុយច្រើនដោយសារតែព្រេងសំណាង ខណៈដែលអ្នកមានត្រឹមតែ ៤% ប៉ុណ្ណោះគិតថា ទ្រព្យសម្បត្តិលុយកាក់បានមកពីព្រេងសំណាង៕

ប្រភព៖ richhabits

X
5s