​ក្រុមហ៊ុន​ ​Korean Air ​​​អនុញ្ញាត​ឱ្យ​អ្នក​បម្រើ​លើ​​យន្តហោះ ​​ប្រើ​កាំភ្លើង​ឆក់​​អ្នក​ដំណើរ​បង្ក​បញ្ហា​​



ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានអនុញ្ញាតដល់បុគ្គលិកបម្រើការនៅលើយន្តហោះអាចមានសិទ្ធិប្រើកាំភ្លើងឆក់នៅលើយន្តហោះ ប្រសិនបើមានអ្នកដំណើរណាបង្កភាពរញ៉េរញ៉ៃនៅលើយន្តហោះ។ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider ដក់ស្រង់ពី CNN។ ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដកស្រង់ដោយ Reuters ឱ្យដឹងថា ៖«យើងបានកែលម្អលក្ខខណ្ឌ និងនីតិវិធីរបស់យើងក្នុងការប្រើប្រាស់កាំភ្លើងឆក់ (taser) ដើម្បីដោះស្រាយសកម្មភាព និងការរំខានដោយហិង្សារនៅលើយន្តហោះក្នុងមធ្យោបាយដ៏រហ័ស និងប្រកបដោយប្រសិទ្ធភាព»។ គោលការណ៍នេះត្រូវបានកំណត់ដោយសារក្រុមហ៊ុនរងការរិះគន់កាលពីមួយសប្ដាហ៍មុន ដែលមានអ្នកដំណើរបង្កភាពរញ៉េរញ៉ៃលើយន្តហោះក្នុងជើងហោះហើរពីក្រុងហាណូយ ទៅក្រុងសេអ៊ូល៕
X
5s