LG ទើបបង្អួតសមិទ្ធផលអស្ចារ្យ ជា Bluetooth Speaker អណ្ដែតក្នុងលំហ មិនចេះចូលទឹក យ៉ាងទំនើប!
ក្រុមហ៊ុន LG ថ្មីៗនេះ ទើបប្រកាសសមិទ្ធផលថ្មី មិនមែនជាស្មាតហ្វូនទេ ប៉ុន្តែជាឧបករណ៍អេឡិចត្រូនិកទំនើប សម្រាប់ការកម្សាន្តបទចម្រៀងទៅវិញ។ វាជាឧបករណ៍បំពងសម្លេងទំនើបប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែ និងមិនចេះចូលទឹក (waterproof)។ Bluetooth Speaker ថ្មីរបស់ LG នេះមានឈ្មោះថា LG PJ9 ដែលត្រូវលាតត្រដាងដល់មហាជនក្ដៅៗ មុនព្រឹត្តិការណ៍ CES 2017 មកដល់ ដែលនឹងប្រារព្ធធ្វើនៅសប្ដាហ៍ក្រោយ។ តើ PJ9 មានអ្វីខ្លះពិសេស?
PJ9 គឺជាឧបករណ៍បំពងសម្លេងទំនើបប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែ Bluetooth និងអាចធន់នឹងការប៉ះទឹក ព្រោះវាជា Waterproof Speaker។ លើសពីនេះ វាអាចឱ្យអ្នកបើកស្ដាប់បានរយៈពេលរហូតដល់ ១០ម៉ោងឯណោះ រាល់ពេលសាកថ្មពេញ។ Speaker ចេញថ្មីរបស់ LG នេះ អាចធន់នឹងទឹកបានរយៈពេល ៣០នាទី ក្នុងជម្រៅ ១ម៉ែត្រ។