សុភាសិតចិន៖ «បើអ្នកមិនចង់ឲ្យគេដឹង ទាល់តែកុំធ្វើ»
មានមនុស្សជាច្រើនបានធ្វើអំពើមិនគប្បី ហើយតែងព្យាយាមគ្រប់បែបយ៉ាងដើម្បីបិទបាំង កុំឲ្យគេដឹងអំពីសកម្មភាពអាក្រក់របស់ខ្លួន។ ក្រោយពេលធ្វើរឿងអាក្រក់ហើយ តាំងចាប់ផ្ដើមមិនស្រួលក្នុងចិត្ត ហើយភ័យខ្លាចជានិច្ច ព្រោះខ្លាចគេដឹងរឿងអាក្រក់របស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចបិទបាំងការពិតបានឡើយ គ្រាន់តែមុន ឬ ក្រោយ យូរឬឆាប់ប៉ុណ្ណោះ។ ដូចសុភាសិតចិនបានពោលថា៖«បើអ្នកមិនចង់ឲ្យគេដឹង ទាល់តែកុំធ្វើ»។ ដើម្បីកុំឲ្យខ្លួនឯងបារម្ភចំពោះបញ្ហានេះ យើងគួរតែព្យាយាមធ្វើរឿងត្រឹមត្រូវ មិនធ្វើអ្វីដែលខុសឆ្គង ដូច្នេះហើយ អ្នកមិនចាំបាច់ភ័យព្រួយខ្លាចគេតាមដាន ឬ ខ្លាចគេដឹងនោះទេ ព្រោះទោះគេដឹងក៏មិនជាបញ្ហា៕
ដោយ៖ រតនា វិចិត្រ