ស្មាតហ្វូនអាចពត់ពែនបាន (flexible) នឹងត្រូវបញ្ចូលក្នុងចង្វាក់ផលិតកម្មនៅឆ្នាំ២០១៨ អាចនឹងចរាចរខ្ទង់ ១០០លានគ្រឿងលើទីផ្សារ
វានឹងជាសមិទ្ធផលថ្មីដ៏អស្ចារ្យ ដែលសាធារណជនសុទ្ធតែកំពុងរង់ចាំមើល ថាតើទូរស័ព្ទអាចបត់បែនបាន ទំនើបយ៉ាងដូចម្ដេច ខណៈបច្ចុប្បន្នមានត្រឹមតែស្មាតហ្វូនកោងប៉ុណ្ណោះ។ Flexible ឬ foldable phone គឺជារឿងគួរចាប់អារម្មណ៍បំផុតធំមួយសម្រាប់យុគបច្ចេកវិទ្យាទំនើបនេះ។ បើតាមKolon Industries ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ បង្ហាញជំនឿថា នឹងមានក្រុមហ៊ុនបច្ចេកវិទ្យាពី ៣ ទៅ ៥ ក្រុមហ៊ុន នឹងអភិវឌ្ឍបច្ចេកវិទ្យាទូរស័ព្ទបត់បែនបានក្នុងឆ្នាំ២០១៨។